adverise with khmeread Unnamed %281%29

កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​មនុស្ស​០៥​នាក់​ក្រោយ​ការ​ឆេ​ក​ឆេរ​រកឃើញ​ថ្នាំញៀន​២៧​កញ្ចប់​

    កំពង់ស្ពឺ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​០៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ បន្ទាប់ពី​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ចាប់ខ្លួន​បន្ទាប់ពី​ប្រតិបត្តិការ​ឆេ​ក​ផ្ទះជួល ក្នុង​ប្រតិបត្តិការ​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​សាលាក្រុង​ច្បារមន កាលពី​វេលា​ម៉ោង​១០ ​និង៣០​នាទី ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦​នៅ​ចំនុច​ផ្ទះជួល​ភូមិ​ថ្មី សង្កាត់​រកា​ធំ ក្រុង​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។​

    លោក​វរៈ​សេនី​យ៏​ត្រី ធី ឆៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹងថា ដោយបាន​អនុ​ញ​តិ​ពី​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី ជូ សារុន​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តកំពង់ស្ពឺ​ទើបកម្លាំង​អាវុធ​ក្រុង​ច្បារមន បាន​ចុះ​សហការ​ជាមួយ​លោក ហុក ម៉ា​រ៉ា​ឌី អភិបាលរងក្រុង​ច្បារមន ហើយ​ឈានទៅ​ឆែកឆេរ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ ហើយ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​០៥​នាក់ និង​ដកហូត​វត្ថុតាង។



    ជនសង្ស័យ រួមមាន​៖ ១.​ឈ្មោះ គង់​ ស្រី​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន​, ២.ឈ្មោះ វ៉េ​ វិ​រៈ ភេទ​ប្រុស ​អាយុ២១​ឆ្នាំ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន, ៣.ឈ្មោះ អេង ចាន់​ចាវ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ,៤.ឈ្មោះ ឡេះ សា​លឹម ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន និង​៥.ឈ្មោះ ឆេង ប៊ុណ្ណា​ត ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ភូមិ​ថ្មី សង្កាត់​រកា​ធំ ក្រុង​ច្បារមន។​

    វត្ថុតាង​ដកហូត​រួមមាន​១. ថ្នាំ​ម៉ា​ទឹកកក​ចំនួន ២៧ កញ្ចប់​, ២. ម៉ូតូ​០១ គ្រឿង​ម៉ាក​ NoVa ព​ណ៌​ក្រហម​៣ ដប​សំរាប់​ជក់ ០១, ៣. ចង្ក្រានហ្គាស​ដុតបំផ្លាញ​វត្ថុតាង, ៤. អត្ត​ស​ញ្ញណ​ប័ណ្ណ ០១ សន្លឹក, ៥. ស្លាកលេខ​ម៉ូតូ ភ្នំពេញ​1C 1912, ៦. ថង់​សំរាប់​ច្រកថ្នាំ មួយចំនួនធំ ​និង​៧. សម្ភារៈ​ជាច្រើន​ទៀត​។​

    បច្ចុប្បន្ន ជនសង្ស័យ ​និង​វត្ថុតាង​បញ្ជូនមក​បញ្ជាការដ្ឋាន​អាវុធ​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វី​ធីប​ន្ត​ច្បាប់៕

adverise with khmeread

មតិយោបល់