adverise with khmeread 704 2005177 166974

តារា​ចិន​រូបនេះ​ខ្មាស់​គេ​ងងឹតមុខ ពេល​ដើរ​ទាក់​សំពត់​ដួល​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​វ៉េ​នី​ស​

    ​ពិភពលោក​កំពុង​ចាប់អារម្មណ៍​លើ​តារា​សម្ដែង​ជាច្រើន ខណៈដែល​ពួកគេ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ទីក្រុង​វ៉េ​នី​ស​ប្រទេស​អ៊ីតាលី ដោយ​តារា​កិត្តិយស​ទាំងអស់​សុទ្ធ​ស្លៀកពាក់​ឈុត​កប់ៗ​ស៊េរី​ទាំងអស់​ក្នុង​កម្មវិធី​ដែល​ធ្វើឡើង​នៅក្នុង​សប្តាហ៍​នេះ​។​

​    ​ប៉ុន្ដែ​សម្រាប់​តារា​សម្ដែង​ស្រី​ចិន​រូបនេះ ខ្មាស​គេ​ងងឹតមុខ​នៅក្នុង​កម្មវិធី​ដោយ​ដើរ​ទាក់​សម្លៀកបំពាក់​សំពីងសំពោង​និង​ដួល​ក្នុងចំណោម​ហ្វូងមនុស្ស និង​កាមេរ៉ា​ពិភពលោក​ថត​ព្រោងព្រាត​។​

​    ​តារា​សម្ដែង​ឈ្មោះ Liang Jingke ត្រូវបាន​គេ​ចាប់អារម្មណ៍​ចំពោះ​ការសម្ដែង​រឿង​របស់​នាង​មាន​ចំណងជើង​ថា "The Light Between Oceans" ដែល​ដាក់​បញ្ចាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​វ៉េ​នី​ស​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់