adverise with khmeread 3

អាយុ​ទើប ១២ ឆ្នាំ​សោះ​បាន​ចូលរៀន​សាកលវិទ្យាល័យ Cornell University ដ៏​ល្បី​មួយ​នៅ​អាមេរិក​

    ​យោងតាម​វេ​ប​សាយ Washington Post បានឱ្យដឹងថា ក្មេងប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់​បាន​ក្លាយជា​និស្សិត​ឆ្នាំ​ទីមួយ​នៃ​សាកលវិទ្យាល័យ​មាន​កិត្យានុភាព​មួយ​ក្នុង​សហរដ្ឋអាមេរិក​។ 

​     Jeremy Shuler ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រៀន​នៅ​សាកលវិទ្យាល័យ Cornell University កាលពី​ចុងខែ​សីហា កន្លងទៅ​ថ្មីៗ​នេះ និង​ត្រូវបាន​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ Corey Earle និយាយថា ក្មេង​អាយុ ១២ ឆ្នាំនេះ​អាចជា​និស្សិត​ក្មេង​បំផុត​ដែល​បាន​ចូលរៀន​សាកលវិទ្យាល័យ​នៅ​អាមេរិក​។ 

​    ​លោក​សាស្ត្រាចារ្យ Corey Earle ធ្លាប់​ជួប​និស្សិត​មុនៗ​គឺមាន​អាយុ​ទាប​បំផុត​គឺ ១៤ ឆ្នាំ ប៉ុន្តែ​គ្មាន​នរណា​ផ្សេងទៀត​ដែល​ក្មេង​ជាង​នេះ​ទេ​។ 

​    ​នៅពេល Jeremy Shuler មាន​អាយុ ៣ ខែ ឪពុកម្តាយ​របស់​ក្មេង​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​ឃើញ​កូន​គាត់​យកចិត្តទុកដាក់​ចំពោះ​វត្ថុ​ផ្សេងៗ​យ៉ាងយូរ​។ ហើយ​អ្វីដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់ Jeremy Shuler ខ្លាំងជាងគេ គឺ​តួលេខ និង​តួអក្សរ​។ 

​    ​នៅពេល Jeremy Shuler មាន​អាយុ ១៥ ខែ វា​បាន​ស្គាល់​គ្រប់​តួអក្សរ​និង​តួលេខ​។ Jeremy Shuler ជា​ក្មេងរ​ពិស​ជាមួយ​ការសរសេរ​អក្សរ​និង​លេខ មិនអាច​មាន​នរណា​ឃាត់​ឈ្នះ​ឡើយ ហើយ​សូម្បីតែ​ងូតទឹក ក៏​ដៃ​វា​នៅតែ​ខំប្រឹង​សរសេរ​អក្សរ និង​លេខ​ដែរ​។ 

​    ​នៅពេល​មាន​អាយុ​ត្រឹម ១ ខួប​កន្លះ វា​បាន​សុំ​អ៊ីមែល ដែល​ម្តាយ​កំពុង​សរសេរ​ផ្ញើ​ទៅ​មិត្ត​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ហើយ​គាត់​បានបង្ហាញ​តួអក្សរ​កូរ៉េ​ឱ្យ​កូន​គាត់​បានឃើញ​។ នៅ​ថ្ងៃ​បន្ទាប់ កូន​គាត់​អាច​ផ្គុំ​ព្យញ្ជនៈ និង​ស្រៈ​ដើម្បី​បង្កើត​ព្យាង្គ​ជាច្រើន​។ ហើយ​កូន​នេះ​ក៏​ចេះ​អាន​សៀវភៅ​ជា​ភាសា​កូរ៉េ​សឹង​មិន​គួរឱ្យ​ជឿ​ថែម​ទៀតផង​។ 

​    ​អ្វីដែល​មិនគួរ​ឱ្យ​ជឿ​គឺ នៅពេល Jeremy Shuler មាន​អាយុ ២ ឆ្នាំ វា​អាច​អាន​សៀវភៅ​ទាំង​ជា​ភាសា​កូរ៉េ និង​អង់គ្លេស​យ៉ាង​ងាយស្រួល​។ 

​    ​បន្ទាប់ពី​នោះមក ឪពុក​ឈ្មោះ Andy Shuler ក៏​ដឹងខ្លួន​ថា កូន​គាត់​មិនមែនជា​មនុស្ស​ធម្មតា​ទេ ម្ល៉េះ​ហើយ​នៅ​អាយុ ១២ ឆ្នាំ កូន​គាត់​ក៏ត្រូវ​សាកលវិទ្យាល័យ Jeremy Shuler ទទួល​យកមក​ចូលរៀន​សាលា​របស់ខ្លួន ដោយសារតែ​ទេពកោសល្យ​ដ៏​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​នេះ​៕

​ប្រភព​៖ Washington Post

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់