adverise with khmeread Elib 7261325

Samia Shahid ជនរងគ្រោះ​ពី "​ការសម្លាប់​ដើម្បី​កិត្តិយស​គ្រួសារ​" ត្រូវ​ឪពុក​និង​អតីត​ប្តី​រំលោភ​មុន​សម្លាប់​

    ​ជនរងគ្រោះ​សញ្ជាតិ​អង់គ្លេស​នៃ "​ការសម្លាប់​ដើម្បី​ការពារ​កិត្តិយស​គ្រួសារ​" ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ត្រូវបាន​ចាប់រំលោភ​មុន​សម្លាប់​។ នេះ​បើ​យោងតាម​វេ​ប​សាយ Metro ចេញផ្សាយ​នៅ​ថ្ងៃទី ២ ខែកញ្ញា​។​

​    ​នាង Samia Shahid វ័យ ២៨ ដ៏​ស្រស់ស្អាត​ម្នាក់នេះ មកពី​ទីក្រុង Bradford ត្រូវបាន​ចាប់រំលោភ​និង​សម្លាប់ បន្ទាប់ពី​នាង​ទៅសួរសុខទុក្ខ​សាច់ញាតិ​នៅ Pujab ក្នុង​ខែសីហា​។​

​    ​សព​នាង​ត្រូវបាន​បញ្ចុះ​នៅ​តំបន់​មួយ បន្ទាប់ពី​សាច់ញាតិ​នាង​អះអាងថា​នាង​បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​។​

​    ​ប៉ុន្ដែ​ករណី​ឧក្រិដ្ឋ​មួយ​នេះ​បានធ្វើឱ្យ​មានការ​សង្ស័យ បន្ទាប់ពី​ប្ដី​ថ្មី​នាង​ពិភាក្សា​ជាមួយនឹង​លោក Naz Shah សមាជិកសភា ដើម្បី​ទាមទារ​ឱ្យមាន​ការធ្វើ​កោសល្យវិច័យ​ឡើងវិញ​។​
​    ​
​    ​រូបភាព​នៃ​សាកសព​របស់​នាង​បង្ហាញថា​មាន​ស្នាម​រង្វះ​ជ្រៅ​នៅ​នឹង​ក​របស់​នាង ជា​កន្លែង​ដែល​នាង​ត្រូវបាន​រឹត​កដោយ​កន្សែងដៃ​ពី​សំណាក់​អតីត​ប្ដី​របស់​នាង​។​

​    ​ប្ដី​ទី​ពីរ​របស់​នាង​លោក Syed Mukhtar Kazim ជឿថា​នាង​ត្រូវ​កំណត់​គោលដៅ​តាម​សម្លាប់​រួចទៅហើយ ពីព្រោះ​សមាជិកគ្រួសារ​មិន​អនុញ្ញាត​ការលែង​លះ​រប​ស់​នាង​ទេ ហើយ​នាង​បាន​ប្តូរ​ពី​និកាយ​អ៊ីស្លាម​ស៊ុន​នី​ទៅ​ស៊ី​អ៊ី​ត​ទើប​រៀបការ​ជាថ្មី​បាន​។​

​    ​អ្នកស៊ើប​អង្កេត​ឈានមុខ​គេ​របស់​ប៉ា​គី​ស្ថាន​ម្នាក់​បាន​ប្រាប់​វេ​ប​សាយ BBC ថា​នាង Shahid ត្រូវបាន​ចាប់រំលោភ​មុនពេល​ធ្វើឃាត ដោយ​គាត់​ជឿថា​ប្រព្រឹត្ត​ដោយ​ឪពុក​នាង និង​អតីត​ប្ដី​នាង​។​

​    ​អ្នកស៊ើប​អង្កេត​នោះ​បន្ថែមទៀតថា គាត់​ចង់ឱ្យ​ម្ដាយ និង​បងស្រី​នាង​ត្រឡប់​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​សួរចម្លើយ​ថា​តើ​អ្នក​ទាំងពីរ​នេះ​អាច​ចូល​ដៃ​ក្នុង​រឿង​សម្លាប់​នេះ​ឬក៏​អត់​៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់