adverise with khmeread 1

ភ្នាក់ងាររបស់ Yaya Toure និយាយថា Pep Guardiola កំពុងព្យាយាមធ្វើឱ្យ Yaya Toure អាម៉ាសមុខ

​    ​Yaya Toure បានទទួល​រង​នូវ​ភាពអាម៉ាស់​ដ៏​ធ្ងន់ធ្ងរ​ដោយ​គាត់​ត្រូវ​លុបចោល​ពី​ឈុត​ជម្រើស​ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Champions League របស់​មេឃ​ខៀវ Manchester City ។​

​     អ្នកចាត់ការ​ថ្មី​ក្រុម​មេឃ​ខៀវ​លោក Pep Guardiola បានបញ្ជាក់​ពី​ការសម្រេចចិត្ត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដោយ​មិនបាន​អនុញ្ញាតឱ្យ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ​ជាប់​ក្នុង​ឈុត​ជម្រើស​ទាំង ២១​នាក់​សម្រាប់​យុទ្ធនាការ​ប្រជែង​ពាន​អឺរ៉ុប​ឡើយ​។​

​    ​ភ្នាក់ងារ​ប្រចាំ​ក្លឹប Barcelona របស់ Toure លោក Dimitri Seluk បាន​អះអាង​ទៅកាន់​វេ​ប​សាយ Sunday Mirror Sport ថា Toure នៅតែ​បាន​ប្តេជ្ញាចិត្ត​ដើម្បី​បន្ត​ស្នាក់នៅ​ដល់​ឆ្នាំ​បញ្ចប់​នៃ​កុងត្រា​តម្លៃ​ប្រាក់​ឈ្នួល ២២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​របស់គាត់​នៅលើ​ទឹកដី Etihad ទោះបីជា​គាត់​ត្រូវបាន​ក្លឹប​ព្រងើយកន្តើយ​ជាមួយ​ខ្លួន​ក៏ដោយ​។​

​    ​ប៉ុន្តែ Seluk ជឿជាក់ថា Guardiola នឹង​ជំពាក់​ខ្សែបម្រើ​រូបនេះ​នូវ​ការសុំ​អភ័យទោស ប្រសិនបើ​គាត់​បរាជ័យ​មិនអាច​លេង​ក្នុង​តំបន់​អឺរ៉ុប​ជាមួយ​មេឃ​ខៀវ​ក្នុង​រដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់