adverise with khmeread 1

Pepe តាមពិតមានឈ្មោះពិតក្នុងអត្តសញ្ញាបណ្ណ ស្តាប់ទៅពិរោះ តែពិបាកហៅ

    ​ត្រឡប់​ទៅកាន់​ឆ្នាំ ២០១៣​វិញ អធិរាជ​ស Real Madrid និង​តារាបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Pepe បាន​ពន្យល់ថា​ហេតុអ្វី​បានជា​គាត់​ត្រូវបាន​គេ​ស្គាល់​ដោយ​ឈ្មោះ​ជំនួស "Pepe" ប៉ុន្តែ​មនុស្ស​ទូទៅ​ប្រហែលជា​បំភ្លេច​ឈ្មោះ​ពិតប្រាកដ​របស់គាត់​បា​ត់ទៅ​ហើយ​។​

​    ​ពេលដែល FIFA 17 បានចេញ​ផ្សាយ​នូវ​កម្រិត​លេង​របស់​កីឡាករ​កាលពីដើម​សប្តាហ៍​នេះ មនុស្ស​មួយចំនួន​បានកត់សម្គាល់​ទៅលើ​ឈ្មោះ​ពេញ​របស់ Pepe នៅលើ​កាត​អត្តសញ្ញាណ​របស់គាត់​។​

​    ​Pepe ដែលមាន​ឈ្មោះ​ពេញ​គឺ Kepler Laveran Lima Ferreira ក៏បាន​ពន្យល់​ផងដែរ​ពី​ប្រភពដើម​ដែល​ស្ថិតនៅ​ពីក្រោយ​ឈ្មោះ​ហៅ​ក្រៅ Pepe ក្នុង​កីឡា​របស់គាត់​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ឈ្មោះ​របស់ខ្ញុំ​ស្ថិតក្នុង​ពាក្យ​ប្រេ​ស៊ី​ល គឺ​ពិតជា​លំបាក​ខ្លាំងណាស់​ក្នុង​ការហៅ​។ គ្រូបង្វឹក​របស់ខ្ញុំ និង​ឪពុក​របស់ខ្ញុំ​បាន​ហៅ​ខ្ញុំ​ថា Pepe ដោយសារតែ​វា​មាន​ភាពងាយស្រួល​ហៅ​។ ហើយ​នោះ​ហើយ​ដែល​វា​បាន​ស្ថិត​មកជា​រៀងរហូត​"៕

 

adverise with khmeread
ប្រភព៖ Thesportbible

មតិយោបល់