adverise with khmeread Unnamed %281%29

សូម្បីមនុស្សប្រុសគ្នាឯងក៏ថាអាក្រក់ដែរ! ស្រី​ស្អាត​ម្នាក់​ត្រូវ​មិត្ត​ប្រុស​នាំទៅ​រួមរ័ក​ក្នុងផ្ទះ​សំណាក់ ហើយ​រឹត​ក​សម្លាប់​

    ត្បូងឃ្មុំ ៖ ស្រី​ស្អាត​ម្នាក់​ដែល​ត្រូវ​មិត្ត​ប្រុស​នាំយកទៅ​រួមរ័ក​នៅក្នុង​ផ្ទះសំណាក់ ហើយ​រឹត​ក​សម្លាប់​បំបិទមាត់​ទាំង​ខ្លួនប្រាណ​នៅ​អាក្រាតកាយ ហើយ​បាន​យកនំ​ប៉ាវ​ញាត់​ពេញមាត់​របស់​នាង​ថែមទៀត​។​

    អំពើ​មនុស្សឃាត​គ្រោងទុកជាមុន​នេះ​ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅ​ថ្ងៃទី​៣​ កញ្ញា ២០១៦​កន្លងទៅនេះ ​នៅ​ចំណុច​បន្ទប់​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​សព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​នា​ថ្ងៃទី​៤ ​កញ្ញា​នេះ។​

    ប៉ូលិស​បានឱ្យដឹងថា នារី​រងគ្រោះ​ឈ្មោះ​ សែម សុខុម អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ។​

    យោងតាម​ម្ចាស់​ផ្ទះសំណាក់​ឈ្មោះ​ ពៅ ស្រី​នាង អាយុ​៣៧​ឆ្នាំ បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី​២​ កញ្ញា មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​នាំ​នារី​រងគ្រោះ​មក​ជួល​បន្ទប់​លេខ​៦ ដើម្បី​ស្នាក់នៅ​បណ្តោះអាសន្ន។​

    លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣ ​កញ្ញា ដោយ​ឃើញ​ទ្វារ​ចំហរ​ក៏​ចូលទៅ​អើតមើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ទាំង​អាក្រាតកាយ ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ​តែម្ដង។​

    ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ស្រុក​ពញាក្រែក ដែលមាន​ទាំង​ស្ថាប័ន​ពេទ្យ​ផង​នោះ បាន​ចុះទៅពិនិត្យ​ដោយ​ឃើញ​ស្លាកស្នាម​នៅលើ​.​ក​សព​នារី​រងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ សម្លាប់​ដោយ​ប្រើ​ខ្សែរឹត​.​ក ទាំង​ខ្លួន​នៅ​អាក្រាត ថែមទាំង​ញាត់​នំ​ប៉ាវ​ចូលទៅក្នុង​មាត់​ទៀតផង។​

    សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ ដើម្បី​ឈានទៅដល់​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់៕​

adverise with khmeread

មតិយោបល់