adverise with khmeread Index copy

ក្រុម Real Madrid និង PSG ផ្ទុះ​សង្គ្រាម​ក្នុងការ​ដណ្តើម​ទិញ​កីឡាករ Eden Hazard

កីឡាករ Eden Hazard បាន​ពិចារណា​អំពី​ការចាកចេញ​ពី​ក្រុម Chelsea ប៉ុន្តែ​គាត់​នឹងមិន​ត្រូវបាន​គេ​លក់​ចេញ​ក្នុង​ខែ​នេះនោះ​ឡើយ​។

​ក្រុម PSG បាន​ជឿជាក់ថា​ពួកគេ​គឺ​បេក្ខភាព​នាំមុខគេ​ក្នុងការ​ចុះហត្ថលេខា​ទិញយក​កីឡាករ Hazard នា​រដូវក្តៅ​នេះ​។ ប៉ុន្តែ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ពី​សំណាក់​ក្រុម​អធិរាជ​ស​អេ​ស្ប៉ា​ញ Real Madrid និង​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ផងដែរ​។​

​កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​មាន​មហិច្ឆតា​ចង់​ប្រកួតប្រជែង​ពានរង្វាន់​ធំៗ​ក្នុង​តំបន់​អឺរ៉ុប​បន្តទៀត​នៅ​រដូវ​កាល​ក្រោយ ខណៈ​ក្រុម​តោ​ខៀវ Chelsea ហាក់បីដូចជា​មិនអាច​ឃាត់​ចិត្ត​កីឡាករ​ចិត្តសឿង​ម្នាក់នេះ​បានឡើយ ដោយ​បច្ចុប្បន្ន​ខ្លួន​កំពុង​ស្ថិតនៅ​លេខ​រៀង​ទី ១៤ ក្នុង​ក្របខ័ណ្ឌ Premier League៕  

​ប្រភព ៖ ដេលី​ម៉ែ​ល​

 

adverise with khmeread

មតិយោបល់