adverise with khmeread 14233561 1110489979037876 1853136407 o

ឃាត់​ចោរ​៤​នាក់​លួច​សម្ភារៈ​ជនជាតិ​បារាំង​​ស្នាក់នៅ​មណ្ឌលកុមារ​កំព្រាមួយនៅ​ក្រុង​ពោធិ៍សាត់​

    ពោធិ៍សាត់ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​និង​ប៉ូលិស​ក្រុង​ពោធិ៍សាត់ ​បាន​សហការគ្នា​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​៤​នាក់​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​៤​ កញ្ញា​ ២០១៦ ពាក់ព័ន្ធករណី​លួច​សម្ភារៈ​ជនជាតិ​បារាំង​កាលពីពេល​ថ្មីៗ​នេះ។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១៩ ​សីហា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ក្នុង​មណ្ឌល​កុមារកំព្រា​ខេត្តពោធិ៍សាត់​ បាន​ចោរ​២​នាក់​ទ្រព្យសម្បត្តិ​ជនជាតិ​បារាំង គឺ​ទី​១.​ឈ្មោះ​ ហឿន កំសត់​ ភេទ​ប្រុស ​អាយ​១៧​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ចំការចេក​ជើង ឃុំ​ផ្ទះ​ព្រៃ​ ក្រុង​ពោ​ធិ៏​សាត់ ខេត្ត​ពោ​ធិ៏​សាត់​ និង​ទី​២.​ឈ្មោះ ​ដាំ ផល្លី ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​ស្នាក់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​។​

    ប៉ូលិស​បន្តថា បន្ទាបពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ខាងលើ​ប៉ូលិស​បន្ត​ចាប់ខ្លួន​ជន​ពាក់ព័ន្ធពីរនាក់​ទៀត គឺ​ទី​៣.​ឈ្មោះ​ និល វែង​ហុង ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ពាក​ញ៉ែ​ក​១ ឃុំ​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់ និង​ទី​៤-​ឈ្មោះ​ ហួត ​វុ​ទ្ធា​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​ស្នាក់នៅ​ភូមិ​តា​ស្តី​ ឃុំ​វាល​ស្រុក​កណ្តៀង ​ខេត្ត​ពោ​ធិ៏​សាត់​។​

    ជនសង្ស័យ​ពីរ​នាក់​ ហឿន កំសត់ ​និង​ ដាំ ផល្លី​ បាន​សារភាពថា បាន​លួច​សម្ភារៈ​របស់​ជនបរទេស​ស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​ពិតមែន​។​

    ដោយឡែក​ឈ្មោះ ​ហួត វុ​ទ្ធា​ ជា​អ្នកទិញ​កាម​មេ​រ៉ា ​និងកុំ​ព្យូ​ទ័​រត​ម្លៃ​៤០​ដុល្លារ​ផ្ញើ​ទៅ​ដោះ​លេខ​កូដ​នៅ​ភ្នំពេញ ​និង​ឈ្មោះ​ និល វែង​ហុង ទទួល​ទុក​វី​សា​ និង​កាត ​ATM ​ឱ្យគេ​យកទៅ​បោះចោល​។ ​ចំណែក​លុយ​២០០​ដុល្លារ​ពីរ​នាក់​កំសត់​និង​ផល្លី​ចាយ​អស់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​ឃាត់ខ្លួន​នៅ​អធិការ​ក្រុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់