adverise with khmeread 14218447 1051105938337654 115077141 n

​អាវុធហត្ថរាជធានី​ភ្នំពេញ​បង្ក្រាប​ទីតាំង​ផ្ទេរ​លុយ E-Money បង្កប់​ល្បែង​ស៊ី​សង ឃាត់​មនុស្ស...និងលុយជាង​៣​ពាន់​ដុល្លារ

    ភ្នំពេញ​ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ក្រោម​ការសម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​ផ្ទេរប្រាក់ E-Money បង្កប់​ល្បែង​ស៊ី​នៅ​ចំណុច​ផ្ទះ​លេខ​២១ ផ្លូវ​៤៣២ សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន នៅ​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៦នេះ​។​

    ​លោក មាំ​ង សុខ​លុច នាយការិយាល័យ បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ កម្លាំង​របស់លោក បាន​ឃាត់​មនុស្ស​១២​នាក់ ក្នុងនោះ​មេកា​២​នាក់ (​ប្រុស​ម្នាក់ ស្រី​ម្នាក់​) អ្នកលេង​១០​នាក់ ដកហូត​លុយ​ជាង​៣​ពាន់​ដុល្លារ និង​កុំ​ព្យូទ័​រ ចំនួន​២០​គ្រឿង​។​

    ​សម្រាប់​មនុស្ស​ទាំង១​២នាក់ និង​វត្ថុតាង​ត្រូវបាន យកទៅ​សួរ​នាំនៅ​ការិយាល័យ ដើម្បី​ចាត់ការ​បន្តទៀត​។​

adverise with khmeread

មតិយោបល់