adverise with khmeread 1

រថយន្ត​ឆ្លាម​១​គ្រឿង​បើក​ធ្លាក់ទឹក​ស្លាប់​​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ឫស្សី​ក្រោកបីនាក់​នៅ​បន្ទាយមានជ័យ​

    បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅមុខ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​រថយន្ត​កាមរី​ឆ្លាម​បើក​ធ្លាក់ចូល​ទៅក្នុង​ទឹក​ប្រឡាយ​នៅវេលា​ម៉ោង​ប្រមាណ​ជា​៥​ និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​០៤ ​ខែកញ្ញា​ ឆ្នាំ​២០១៦ ​បណ្តាលឱ្យ​បុរស​ចំនួន​បីនាក់​បាន​ស្លាប់​។​

    លោក សួន នី​ប៉ូ ប្រធាន​ផ្នែក​ចរាចរណ៍​ផ្លូវគោក​បានឱ្យដឹងថា ដំបូង​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​ជាតិ​លេខ​៥. លុះ​បើក​មកដល់​ចំណុចកើតហេតុ​រថយន្ត​នេះ​ បាន​ឡើង​ជែង​ជាមួយ​រថយន្ត​មួយ​ផ្សេងទៀត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ ហើយក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូលទៅក្នុង​ទឹក​លិច​រថយន្ត​តែម្តង​។​

    ក្រោម​ការជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​អស់​រយៈពេល​យ៉ាងយូរ​ទើប​ទាញ​ជនរងគ្រោះ​ចេញ​បាន​ចំនួ​បីនាក់​។ ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា​បាន​ស្លាប់បាត់​បង់ជីវិត​នៅពេលដែល​រថយន្ត​លិចទៅ​ក្នុង​ទឹក​ហើយ​អ្នក​ជួយសង្គ្រោះ​យូរពេក​។​

    សាក្សី​ប​បន្តថា​ ជនរងគ្រោះ​ទាំងបី​នាក់​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សាឫ​ស្សី​ក្រោក​ ក្នុងស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​។​ ពេលនេះ​សព​ទាំង​បីនាក់​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួល​យក​ទៅធ្វើ​បុណ្យ​រួចហើយ​រីឯ​រថយន្ត​សមត្ថកិច្ច​កំពុង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​។​

    ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​សន្និដ្ឋានថា​គឺ​បណ្តាលមកពី​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ហើយ​មាន​ជាតិ​ស្រវឹង​។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​ប្រាប់​ឈ្មោះ​លម្អិត​នៅឡើយ​៕​

adverise with khmeread

មតិយោបល់