adverise with khmeread Unnamed

ល្បិច​ចោរ​ឆ្ពិន​ភ្នែក​ស្រស់ៗ​បន្លំ​យកលុយ​៧​លាន​រៀល​ទៅ​បាត់​(​មាន​វីដេអូ​)

    ព្រះសីហនុ ៖ ម្ចាស់​អាជីវកម្ម​ដូរ​លុយ​មួយកន្លែង​នៅមុខ​ផ្សា​រលើក្រុងព្រះសីហនុ បានផ្តល់​រូបភាព​ដល់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង១១​ ថ្ងៃ​ត្រង់នេះ ថ្ងៃទី​៤ កញ្ញា ២០១៦ មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់ ​Revo ​ឆ្នាំ​២០១១​ ពណ៌​ក្រហម​ខ្មៅ ​ស្លាក​លេខ​ភ្នំពេញ​ 1CB-4912។



    ម្ចាស់​អាជីវករ​បន្តថា ក្នុងនោះ​ម្នាក់​បាន​ចូលមក​ធ្វើជា​ដូរ​លុយ​ ចំនួន​១៧៨២​ដុល្លារ ​មក​ដូរ​លុយ​ខ្មែរ ​ចំនួន​៧​លាន ​ហើយ​បាន​បន្លំ​ដកយក​លុយ​១៧០​០ដុល្លារ​ ទុក​ឱ្យតែ​៨២​ដុល្លារ ​ហើយ​បាន​បន្លំ​លួច​យកលុយ​ពី​កន្លែង​ដូរ​លុយ​នេះ​អស់​ចំនួន​៧​លាន​រៀល​យកទៅ​ទៀត។​

    បច្ចុប្បន្ននេះ​ជនរងគ្រោះ​បានដាក់​បណ្តឹង​ទៅកាន់​សមត្ថកិច្ច​ហើ​យ​ដើម្បី​ជួយ​ស្វែងរក​ជន​ស​ង្ស​យ័​ដូច​ក្នុង​រូបភាព​នេះ​៕

 

adverise with khmeread

មតិយោបល់