adverise with khmeread 1

រោម​ត្រចៀក​អាច​ប្រាប់​ជាមុន​ថា​អ្នក​អាច​នឹងមាន​ជំងឺ​បេះដូង​ឬក៏​អត់​

    ​មនុស្ស​ភាគច្រើន​មានគ្រួសារ​មាន​ប្រវត្តិ​ជំងឺ​បេះដូង លើស​ទម្ងន់ និង​លើស​សម្ពាធ​ឈាម ដូច្នេះហើយ​គេ​ក៏​អាច​ទស្ស​ទាយ​ថា​អ្នក​ក៏មាន​ឱកាស​កើត​ជំងឺ​ទាំង​នេះដែរ​។​

​    ​យោងតាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បង្ហាញថា រោម​ត្រចៀក​មាន​ទំនាក់ទំនង​នឹង​ជំងឺ​គាំងបេះដូង​។ ជំងឺ​បេះដូង​គឺ​នាំមុខគេ​នៃ​ករណី​ស្លាប់​របស់​ប្រជាជន​អាមេរិក​។ ក្នុង​មួយ​ឆ្នាំមាន​ប្រជាជន​អាមេរិក​ស្លាប់ ៦១ ម៉ឺន​នាក់​ដោយសារ​គាំងបេះដូង​។ រោម​ត្រចៀក​នេះ​ផ្សាភ្ជាប់​ទៅនឹង​កម្រិត​អ័រម៉ូន Testosterone ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​គាំងបេះដូង​។​

​    ​អត្រា​នៃ​ជំងឺ​ត្បៀត​សរសៃឈាម​បេះដូង​ត្រូវបាន​ប្រៀបធៀប​រវាង​បុរស​ដែលមាន​ផ្នត់​ត្រចៀក​ឬ​គ្មាន​ផ្នត់​ត្រចៀក ក្នុង​ប្រ​ទស​ឥណ្ឌា​។ ពួកគេ​រកឃើញថា​មនុស្ស​មាន​រោម​ត្រចៀក និង​ផ្នត់​លើ​ត្រចៀក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ត្បៀត​សរសៃឈាម​បេះដូង​។​

​    ​ប៉ុន្ដែ​មាន​ទ្រឹស្ដី​មួយ​បង្ហាញថា រោម​ត្រចៀក​ដុះ​វែងៗ​អាចមកពី​អតុល្យភាព​អ័រម៉ូន Testosterone សម្រាប់​អ្នក​ដែលមាន​អាយុ​ចាស់​។ យ៉ាងណាមិញ ដើម្បី​ប្រាកដថា​អ្នកមាន​ជំងឺ​នេះ​អ្នក​គួរតែ​ធ្វើតេស្ដ​ឈាម ប្រសិនបើ​អ្នកឃើញ​មាន​រោម​ត្រចៀក​បែបនេះ​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់