adverise with khmeread Untitled 1

អាន​ហើយ​កុំ​ទាន់​អាល​ភ័យ​! ក្រិត​ខ្នាត​ជា​សង់ទីម៉ែត្រ​លើ​ខ្សែជីវិត ដើម្បី​វាស់​មើលថា​តើ​អ្នកនឹងរ​ស់បាន​អាយុ​ប៉ុន្មាន​!

    ​ជាបឋម​ត្រូវ​ស្គាល់ "​ខ្សែជីវិត​" (Life Line) សិន​ថា​តើ​វា​ជា​អ្វី​? ខ្សែជីវិត​ជាទូទៅ​ចង្អុលបង្ហាញ​ពី​សុខភាព បម្រែបម្រួល​ជីវិត និង​សុខុមាលភាព​ទូទៅ​របស់​មនុស្ស​។ មនុស្ស​ទូទៅ​មិន​គិតថា​ខ្សែជីវិត​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​បញ្ហា​ទាំងអស់នេះ​ទេ​។ ប៉ុន្តែ តាម​ក្បួន​មើល​បាតដៃ គុណភាព​ជីវិត​របស់​មនុ​ស្សមាន​ទំនាក់ទំនង​ជាមួយ​ខ្សែ​បាតដៃ​យ៉ាងតិចណាស់​ក៏ ៨០ ភាគរយ​ដែរ ហើយ​ខ្សែជីវិត​ថែមទាំង​អាច​កំណត់​បាន​ថា​តើ​មនុស្ស​នឹងរ​ស់បាន​អាយុ​ប៉ុនណា​ទៀតផង​។ 

​    ​ដើម្បី​ចង់ដឹងថា​តើ​អ្នក​នឹងមាន​អាយុ​រស់​បានយូរ​ប៉ុន្មាន សូម​ក្រិត​ខ្នាត​ជា​សង់ទីម៉ែត្រ (​មួយ​សង់ទីម៉ែត្រ​ស្មើ ១០​ឆ្នាំ​)​។ ឧទាហរណ៍ ក្នុង​រូប​បង្ហាញថា ខ្សែជីវិត​នៃ​បាតដៃ​មាន​ប្រវែង ៨០ សង់ទីម៉ែត្រ ដូច្នេះ វា​មានន័យថា ម្ចាស់​បាតដៃ​នោះ​អាច​រស់​រហូតដល់​អាយុ​ខ្ទង់ ៨០ ឆ្នាំ​។ 

​    ​ទោះយ៉ាងណា លោកអ្នក​មិនគួរ​ភ័យ​បារម្ភ​អ្វី​ទាំងអស់ ព្រោះ​វា​គ្រាន់តែ​ជាការ​ទស្សន៍ទាយ​តាម​បាតដៃ​ប៉ុណ្ណោះ ព្រោះ​សង្ខារ​មនុស្ស​មិន​ទៀងទេ ជួប​ស្លាប់​ពេល​សម្រាលកូន ជួន​ស្លាប់​ដោយ​គ្រោះថ្នាក់​ផ្សេងៗ ជួន​ស្លាប់​ដោយសារ​គេ​លួច​ធ្វើឃាត និង​ស្លាប់​ដោយសារ​ករណី​ផ្សេង​ជាច្រើន​ទៀត​ដែល​មិន​រំពឹងទុក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់