Baby sleeping

គេង​មិន​លក់​ដោយសារ​កូនង៉ែត​យំ​រាល់​យប់​? អនុវត្ត​វិធី​ទាំងនេះ​កូន​នឹង​ដេក​ពេញៗ​មួយ​យប់​មិន​រំខាន​ទេ​

    ​ការដាក់ឱ្យ​កូន​របស់​អ្នក​គេង​នៅពេល​យប់​គឺជា​រឿង​ដែល​ឪពុកម្ដាយ​គ្រប់រូប​តែងតែ​សម្លឹងមើល​។ ទារក​ទើប​កើត​ត្រូវ​គេង​ឱ្យបាន​ពី ១៦​ទៅ​១៧ ម៉ោង ហើយ​មិន​ត្រូវឱ្យ​ពួកគេ​គេង ២ ទៅ ៣​ម៉ោង​ទេ​នៅពេល​ថ្ងៃ ឬ​យប់​ទេ អំឡុង​អាទិ​ត្រ​ដំបូង​។​

​    ​យ៉ាងណាមិញ នៅពេលដែល​ទារក​មាន​អាយុ ៦ ទៅ ៨​ខែ ពួកគេ​ចាប់ផ្ដើម​គេង​រយៈពេល​ខ្លី​បាន​នៅពេល​ថ្ងៃ និង​គេង​ច្រើន​នៅពេល​យប់​។ ទោះ​យ៉ាង​ក៏ដោយ ក្មេង​នឹងមិន​ងាយ​គេង​លក់​បានឡើយ​ប្រសិនបើ​អ្នក មិនមាន​បច្ចេកទេស​ដា​ក់​ឱ្យ​ពួកគេ​គេង​។​

​    ​ខាងក្រោម​នេះ​គឺជា​គឺជា​វិធី​មួយចំនួន​ដើម្បីឱ្យ​កូន​របស់​អ្នក​គេង​បាន​យ៉ាង​ឆាប់រហ័ស និង​គេង​ពេញៗ​មួយ​យប់​។​
​    ​១. លេងភ្លេង​រណ្ដំ​។​
​    ​២. បំបៅ​ទឹកដោះ​ឱ្យ​ទារក ៣០ នាទី​មុនពេល​ដាក់​គេង​។​
​    ​៣. ត្រូវឱ្យ​គេង​មុន​ម៉ោង ៨ ឬ ៩ យប់​។​
​    ​៤. កុំ​ឱ្យមាន​ពន្លឺ​ក្នុង​បន្ទប់​។​
​    ​៥. សី​តុ​ណ្ហា​ភាព​ក្នុង​បន្ទប់​ត្រូវ​ល្មម​និង​មាន​ស្ថេរភាព​។​
​    ​៦. ពេល​ក្មេង​ភ្ញាក់​ហាម​លួង ទុកឱ្យ​វា​ដេក​ទៅវិញ​តាម​សម្រួល​។ ស្តាប់ទៅ​ដូច​មិន​ទំនង ប៉ុន្តែ​ក្មេង​នឹង​ត្រូវការ​មនុស្ស​ឱ្យ​លួង​វា ពេល​ភ្ញាក់​កណ្តាលយប់ ដូច្នេះ​អ្នក​គួរ​ទុកឱ្យ​វា​រៀន​សម្រប​ខ្លួន​ដេក​ទៅវិញ​ដោយ​ខ្លួនឯង​។​
​    ​៧. ត្រូវ​រក្សា​ទម្លាប់​គេង​ឱ្យបាន​ត្រឹមត្រូវ​។ ថ្ងៃ​ឡើង ឱ្យ​វា​ដេក​មួយ​ភ្លែតៗ យ៉ាងតិច ៣ ដង និង​ត្រូវឱ្យ​ក្មេង​លេង​យ៉ាងសកម្ម តែ​ពេល​ល្ងាច​ហាម​ឱ្យ​វា​បញ្ចេញ​សកម្មភាព​នឿយហត់​ខ្លាំងពេក ព្រោះ​អាច​ប៉ះពាល់​ដល់ពេល​វេលា​គេង​យប់​របស់​វា​។ 
​    ​៨. ទារក​ត្រូវ​គេង​ដាច់ដោយឡែក មិនត្រូវ​ឱ្យ​គេង​លើ​គ្រែ​ជាមួយ​ឪពុកម្តាយ​ទេ ព្រោះ​ទារក​នឹងមិន​ងាយ​គេង​នោះឡើយ​មាន​ឪពុកម្តាយ​នៅ​ជិត​។​
​    ​៩. ឱ្យ​បៀម​ក្បាលដោះ​ជ័រ (​ទារក​អាយុ ៣ ទៅ ៤ សប្តាហ៍​ឡើង​អាច​បៀម​បាន​)​។ 
​    ​១០. កំណត់​កាលវិភាគ​គេង​របស់​កូន​អ្នក​ឱ្យបាន​ត្រឹមត្រូវ​ខ្លួនឯង​។ ឧ​ទា​រណ៍ បើ​កំណត់ឱ្យ​គេង​ម៉ោង ៨ យប់ ក្រោក​ម៉ោង ៧ ព្រឹក គឺ​ត្រូវអនុវត្ត​ឱ្យបាន​មិនត្រូវ​ល្មើស​ឡើយ​៕

ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់