adverise with khmeread 4

ឃាតករចិត្តព្រៃផ្សៃ​កាប់​ប្រហារ​ផ្តាច់​ពូជ​មួយ​គ្រួសារ​នៅ​ក្រុងព្រះសីហនុ ឥឡូវចាប់ខ្លួន​បាន​ហើយ

    ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៧​មករា​នេះ​ថា ជនដៃដល់​ដែលជា​ឃាតករ​កាប់សម្លាប់​ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា ៧​នាក់ បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​តំបន់​ក្បាលឆាយ ក្រុងព្រះសីហនុ​នោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​។​
    លោកស្នងការ​បានបញ្ជាក់​ថា កម្លាំង​ប៉ូលិស​របស់លោក​សហកា​រ​ជាមួយ​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ,​កម្លាំង​ប៉ូលិស​ភ្នំពេញ និង​ប៉ូលិស​ខេត្តកណ្តាល តាម​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​នៅ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។ ឃាតករ​ឈ្មោះ​លុយ សុភ័ក្ត្រ អាយុ​២៦​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​សម្រាប់​ករណី​ឃាត​កម្មនេះ ត្រូវបាន​លោកស្នងការ​ប្រាប់ថា ជា​រឿង​គំនុំ ហើយ​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ និង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ផងដែរ នាពេល​កន្លងទៅ​។​
   សូមបញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​ថ្ងៃទី ២៩ ខែធ្នូ ២០១៥ កន្លងទៅនេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខណ​:​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​នៅ​សមុទ្រ​បាត់​។​
    លោកស្នងការ​បានបញ្ជាក់​ថា ជន​រង​គ្រោះ​៧​នាក់ (​ប្រុស​២​ស្រី​៥)​ត្រូវបាន​ឃាតករ​វាយ​និង​កាប់​នឹង​ពូថៅ​ឲ្យ​ស្លាប់​និង​របួស រួមមាន ទី​១-​ជីដូន អាយុ​៦៥​ឆ្នាំ​មិន​ស្គាល់​ឈ្មោះ​របួស​ក្បាល​ធ្ងន់ ទី​២-​ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ស្លាប់ ទី​៣-​ឈ្មោះ គង់ ផាន់​ណា​រី​ន​អាយុ​១៣​ឆ្នាំ​ភេទ​ស្រី​(​ស្លាប់​) ទី​៤-​ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី​អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៥-​ឈ្មោះ គង់ ផាន់​ណា​សុន ភេទ​ប្រុស​អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់​ទី​៦- ក្មេងប្រុស​មិន​ស្គាល់​ឈ្មោះ អាយុ​៣​ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ -​ក្មេងស្រី​មិន​ស្គាល់​ឈ្មោះ​អាយុ​១​ឆ្នាំ​៕​

adverise with khmeread

មតិយោបល់