adverise with khmeread 1

ក្មេង​ឆ្លាត​ចេះ​ពីរ​ភាសា​ស្វ័យប្រវត្តិ​តាំងពី​តូច គ្រាន់តែ​អនុវត្តតាម​ទិច​និ​ចងាយ​បំផុត​នេះ​

    ​ក្ដី​ស្រមៃ​របស់​ឪពុកម្ដាយ​គ្រប់រូប​គឺ​ចង់ឃើញ​កូនៗ​របស់ខ្លួន​មាន​ភាព​វៃឆ្លាត រហ័សរហួន​និង​សុខភាព​ល្អ​។ ក្រៅពីនេះ​ពួកគាត់​ចង់ឃើញ​កូន​របស់គាត់​ឆាប់​ចេះ​និយាយ ហើយ​ពាក្យ​ដំបូង​ដែល​ពួកគាត់​ចង់​ឮ​បំផុត​គឺ​ប៉ា​និង​ម៉ាក់​។​

​    ​លើសពី​ក្ដី​ស្រមៃ​របស់​ពួកគាត់​គឺ​ចង់ឃើញ​កូន​របស់​ពួកគាត់​ចេះ​និយាយ​ច្រើន​ភាសា ជាពិសេស​ភាសា​អង់គ្លេស​។ ប្រសិនបើ​លោកអ្នក​ចង់ឱ្យ​កូន​របស់​អ្នកមាន​ទេព​កោ​ល​ស្យ​ពី​តូចក្រូចឆ្មា សូម​ឪពុកម្ដាយ​គ្រប់រូប​ចាប់ផ្ដើម​ឱ្យ​ពួកគេ​មើល​វីដេអូ​ខាងក្រោម​នេះ ដែល​ជួយ​បង្ហាត់​និយាយ​ភាសា​អង់គ្លេស​តាមរយៈ​វីដេអូ​ចម្រៀង​តុក្កតា​មាន​ភាព​ទាក់ទាញ​បំផុត​។​

​    ​មាន​ក្មេង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​មើល​វីដេអូ​ទាំងនេះ និង​មាន​ក្មេង​ជាច្រើន​ចេះ​និយាយ​អង់គ្លេស​ដោយសារ​វីដេអូ​តាម Channel ទាំងនេះ​។​

​    ​១. LittleBabyBum
​    ​សូម​ចុច​លីង​នេះ​ដើម្បី​ចូល​យក​វីដេអូ https://www.youtube.com/user/LittleBabyBum ។​

​    ​២. TheChuChuTV
​    ​សូម​ចុច​លីង​នេះ​ដើម្បី​ចូល​យក​វីដេអូ https://www.youtube.com/user/TheChuChuTV ។​

​    ​៣. Dave and Ava - Nursery Rhymes and Baby Songs
​    ​សូម​ចុច​លីង​នេះ​ដើម្បី​ចូល​យក​វីដេអូ https://www.youtube.com/channel/UC6zhI71atP7YLoZyIyCIGNw ។​

​    ​៤. SuperSimpleSongs
​    ​សូម​ចុច​លីង​នេះ​ដើម្បី​ចូល​យក​វីដេអូ https://www.youtube.com/user/SuperSimpleSongs ។​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់