adverise with khmeread 1

សត្វ​តិរច្ឆាន​មួយ​ក្បាល​ចាប់​ក្មេងស្រី​អាយុ ១១ ខែ រំលោភ​អស់ពីរ​ម៉ោង​នៅ​ឥណ្ឌា​

    ​ក្មេងស្រី​អាយុ ១១ ខែ​ម្នាក់​ត្រូវបាន​អ្នកជិតខាង​ចាប់ពង្រត់ និង​រំលោភ​នៅក្នុង​ទីក្រុង​ដេលី​កាលពី​យប់​ថ្ងៃ​សុក្រ ទី ២ កញ្ញា​។​

​    ​ប៉ូលិស​និយាយថា ក្មេងស្រី​មកពី​តំបន់​មួយ​ឈ្មោះថា Vikaspuri រូបនេះ​បាន​ដេក​ជាមួយ​ម្តាយ​នាង​នៅ​ជម្រក​បណ្តោះអាសន្ន​មួយ​នៅក្នុង​ទីតាំង​ស្នាក់នៅ​របស់​ប៉ូលិស នៅពេលដែល​ក្មេងស្រី​តូច​ម្នាក់នេះ​ត្រូវបាន​គេ​ចាប់​ចូល​ព្រៃ​នៅក្បែរនោះ ហើយ​រំលោភ​តែម្តង​នៅវេលា​ម៉ោង​ប្រហែល ១០ យប់​។ ម្តាយ​របស់​នាង​បានដឹងថា​បាន​បាត់​កូន​ខ្លួន​នៅវេលា​ម៉ោង ១១ យប់ ហើយក៏​ប្តឹង​ប៉ូលិស​នៅក្បែរនោះ​។​

​    ​នៅពេលដែល​ប៉ូលិស​មកដល់​កន្លែង​បាត់​ខ្លួន ពួកគេ​បាន​រកឃើញ​ក្មេងស្រី​អាយុ ១១ ខែ​នៅក្នុង​សភាព​សន្លប់ ហើយ​ក៏បាន​បញ្ជូន​ក្មេង​នេះ​ទៅ​បន្ទប់ ICU នៅឯ​មន្ទីរពេទ្យ Deen Dayal Upadhyay Hospital​។​

​    ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា "​ក្មេងស្រី​ម្នាក់នេះ​បាន​ហូរឈាម​យ៉ាងច្រើន​។ គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បាន​និយាយថា ស្ថានភាព​របស់​នាង​តូច​នេះ​ពិតជា​ធ្ងន់ធ្ងរ​ណាស់​"​។​

​    ​គាត់​បាន​បន្ថែមថា "​ក្រុមប៉ូលិស​មាន​តម្រុយ​ដោយសារ​រើស​បាន​ទូរស័ព្ទ​មួយ​ដើម្បី​តាមដាន​ទីតាំង​របស់​ជ​ន​ល្មើស​។ យើង​បាន​តាមដាន​ជន​ចាប់រំលោភ​រហូតដល់​ជំរំ​កម្មករ​"​។​

​    ​ប៉ូលិស​និយាយថា ជនល្មើស​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ​រស់នៅ​ជាមួយ​កម្មករ​ដទៃទៀត​នៅក្នុង​អគារ ហើយ​វា​បាន​សារភាពថា វា​បាន​យក​យក​ក្មេង​នៅ​ម៉ោង​ប្រហែល ១០​។​

​    ​មន្ត្រីប៉ូលិស​បាន​និយាយថា "​វា​បាន​និយាយថា បន្ទាប់មក​វា​បាន​យក​នាង​តូច​ទៅ​ព្រៃ​នៅក្រោយ​ប្រឡាយទឹក ហើយ​រំលោភ​ប្រហែល ២ ម៉ោង​។​

​    ​ឥឡូវនេះ​បុរស​តិរច្ឆាន​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​តាម​មាត្រា​ទី ៣៧៦ នៃ​ក្រមព្រហ្មទណ្ឌ​ឥណ្ឌា និង​មាត្រា​ទី ៦ នៃ​ច្បាប់​ការពារ​កុមារ​ពី​ការរំលោភបំពាន​ផ្លូវភេទ ហើយ​កំពុង​ត្រូវបាន​ឃុំឃាំង​នៅឯ​គុក Tihar៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់