adverise with khmeread Unnamed %281%29

ផឹកស្រា​ស្រវឹង​នឹកឃើញ​រឿង​ចាស់​តូចចិត្ត​ខ្លួនឯង​គេ​ស្រឡាញ់​ចងក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​គិត​ខ្លី​គួរ​ផ្សំ​ស្រវឹងស្រា​ផង​ នឹង​ដោយសារតែ​នឹកឃើញ​រឿង​ចាស់​ស្រឡាញ់​ស្រី​ម្នាក់​តែ​គេ​មិនបាន​ស្រឡាញ់​វិញ​ក៏រ​ត់ទៅ​ចងក សម្លាប់​ខ្លួនឯង​បានសម្រេច​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ថ្ងៃទី​៤​ ខែកញ្ញា ឆ្នាំ​២០១៦​ ត្រង់ចំណុច​ក្រោយ​សាលាបឋមសិក្សា​សាមគ្គី ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា បុរស​ធ្វើអត្តឃាត​ដោយ​ចងក​ឈ្មោះ ហម មករា ហៅ គួ​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​លី​សែង ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

    តាម​ប្រភពព័ត៌មាន​ពី​មិត្តភក្ដិ​ជនរងគ្រោះ​មានឈ្មោះ ជា សុភ័ក្រ ហៅ​តោ អាយុ​២២ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ផឹក​ស៊ីជាមួយ​មិត្តភក្ដិ​របស់គេ​ម្នាក់​ឈ្មោះ ឡា​ច សំភព ហៅ​កណ្ដៀ​នៅក្រោយ​ផ្ទះបាយ​របស់គេ​។​ ក្រោយមក​គេ​ឃើញ​ជនរងគ្រោះ​ដើរ​កាន់​ដប​ស្រា​ហើយ​និយាយ​តែម្នាក់ឯង​។​

    ពេល​ជនរងគ្រោះ​ដើរមក​ជិត​ឈ្មោះ សុភ័ក្រ ​ហៅ​តោ​នោះគេ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា ​"​ឯង​ឆ្កួត​ទេ​អី​ដើរ​និយាយ​តែម្នាក់ឯង​នឹង​"​។ ពេលនោះ​ជនរងគ្រោះ​បាន​ឆ្លើយតប​ទៅវិញ​ថា "​ឯង​យល់​អត់បើ​ឯង​មិន​យល់​ទេ​ទុកឱ្យ​អញ​ជា​អ្នក​យល់​"។ ​ក្រោយមក​ជនរងគ្រោះ​បាន​ដើរទៅ​បាត់ទៅ។​

    បន្ទាប់មក​ឈ្មោះ សុភ័ក្រ​ ​ហៅ​តោ​នោះបាន​ចេញពីផ្ទះ​ដើរទៅ​ផឹកស្រា​នៅក្នុង​ភូមិ​ជាមួយ​មិត្ត​របស់គេ​ម្នាក់ទៀត​រហូត​មួយសន្ទុះ​ក្រោយមក​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​ក៏​ជួប​ជាមួយនឹង​បុរស​ម្នាក់​ដែល​អង្គុយ​ផឹក​ជាមួយ​ជនរងគ្រោះ​នោះ​ហើយ​ពេល​នោះគេ​បាន​សួរ​ទៅកាន់​ឈ្មោះ ឡា​ច សំភព ហៅ​កណ្ដៀ​នោះ​ដែល​អង្គុយ​ផឹក​ជាមួយ​ជនរងគ្រោះ​នោះ​ថា ​"​មាន​ឃើញ ជនរងគ្រោះ​អត់​"​។​

    ក្រោយមក​បុរស​ម្នាក់​ឈ្មោះ កណ្ដៀ​ នោះបាន​ដើររក​ជនរងគ្រោះ​រហូត​ដល់​ចំណុចកើតហេតុ​ក៏​ប្រទះឃើញ​សព​ជនរងគ្រោះ​បាន​ចងក​នឹង​វ​ល្លិ៍​ត្រ​ដឹ​ត​ដែល​ដុះ​នៅលើ​ដើម​ដូង​ក្នុង​ដី​ឡូ​ត៍​មួយ​នៅជាប់​នឹង​សាលាបឋមសិក្សា​សាមគ្គី​នោះ​ស្លាប់​បាត់ទៅ​។​

    ក្រោយមក​បុរស​ដែល​ឈ្មោះ​ហៅ​ក្រៅ​កណ្ដៀរ​នោះ បាន​រត់​ទៅប្រាប់​សន្តិសុខ​សាលា​ឱ្យទៅ​ប្រាប់​ដល់​សាច់ញាតិ​មក​មើល​ជនរងគ្រោះ​ដែលជា​សព​ខាងលើ​នោះ និង​ប្រាប់​សមត្ថកិច្ច។

    បងប្រុស​ជនរងគ្រោះ​ជា​សព​ដែលមាន​ឈ្មោះ ចន្ទ ភា​រ៉ា បានឱ្យដឹងថា ប្អូនប្រុស​របស់គាត់​ឱ្យតែ​ពេល​ផឹកស្រា​តែងតែមាន​ស្មារតី​មិនល្អ​រវើរវាយ​រកតែ​ឃាត់​មិន​ឈ្នះ​នោះទេ​រហូតដល់​ស្វាង​ស្រា​ទើប​គេ​ប្រែ​មកជា​មាន​ស្មារតី​ធម្មតា​វិញ​។​

    បើតាម​ការ​ប្រាប់​ពី​មិត្តភក្ដិ​របស់​ជនរងគ្រោះ​ខាងលើ​បានឱ្យដឹងថា ជនរងគ្រោះ​ពីមុនមក​គឺ​ធ្លាប់​ប្រាប់ថា​រូបគេ​ធ្លាប់បាន​ស្រឡាញ់​នារី​ម្នាក់​តែ​គេ​មិន​ស្រឡាញ់​វិញ​ទើប​ធ្វើ​ឱ្យគេ​មានបំណង​ធ្លាប់​ប៉ុនប៉ង​ធ្វើអត្តឃាត​បែបនេះ​តែ​មិនបាន​សម្រេច​រហូតដល់​ថ្ងៃកើតហេតុ​នេះ​គឺ​សង្ស័យ​តែ​គេ​ផឹកស្រា​ស្រវឹង​ហើយក៏​នឹកឃើញ​រឿង​ចាស់​ក៏រ​ត់ទៅ​ចងក​ម្ដង​។​

    បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​បាន​សន្និដ្ឋានថា​ជា​ករណី​ធ្វើអត្តឃាត​ពិតប្រាកដ​មែន បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​តម្កល់​នៅ​វត្ត​តាំង​កសាង​ខាងជើង​រង់ចាំ​ការធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់