adverise with khmeread Unnamed %281%29

ស្រវឹង​ជោកជាំ​បើករថយន្ដ​កាមរី​ឆ្លាម​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​ផ្ទាំង ​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ដ​កាមរី​ឆ្លាម​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង​ធ្លាយ​ទៅ​ផ្លូវ​ម្ខាង​ទៀត​រាយប៉ាយ​ពេញ​ផ្លូវ​តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ខាងមុខ​ហាង​លក់​នាឡិកា​KN ក្នុង​សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ម៉ាក​កាមរី​ឆ្លាម ពណ៌ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ​2M-4435 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​បង្ក​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ស្រវឹង​។​

    ពេលមកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្ដាលឱ្យ​បាក់​អស់​ចំនួន​៧​ផ្ទាំង​ប៉ើ​​ង​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ដ​ធ្លាយ​ពី​ផ្លូវ​ម្ខាង​ទៅ​ផ្លូវ​ម្ខាង​ទៀត​រង​ការខូចខាត តែ​មិន​បណ្ដាលឱ្យ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះទេ​។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​បង្កហេតុ​ម្ចាស់​រថយន្ដ​បាន​ហៅ​អ្នក​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ឱ្យជួយ​រុញ​រថយន្ដ​ចេញពី​កន្លែងកើតហេតុ​យកទៅ​ទុក​នៅខាងមុខ​ពេទ្យធ្មេញ ចាន់ សុខុម តាម​បណ្ដោយ​ផ្លូវ​លេខ​៨១ កែង​នឹង​ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ហើយ​ម្ចាស់​គេចខ្លួន​បាត់ទៅ។​

    ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​នឹង​បាន​ទំនាក់ទំនង​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕


 

adverise with khmeread

មតិយោបល់