adverise with khmeread 1

Martin Skrtel ជាន់​កជើង​របស់ Harry Kane យ៉ាង​ឃោរឃៅ ទទួលបាន​កាត​ក្រហម​ក្នុង​ជម្រុះ​វើ​ល​ខាប់​រវាង​ស្លូ​វ៉ា​គី និង​អង់គ្លេស​

​    ​ក្រុម​អ្នកគាំទ្រ​ស្ល៉ូ​វ៉ា​គី​កាលពី​យប់មិញ​ប្រហែលជា​ងងុយដេក​ខ្លាំង​ដោយសារ​ក្រុម​ម្ចាស់ផ្ទះ​មិនបាន​ស៊ុត​អង់គ្លេស​សូម្បី​តែមួយ​ជើង​ពេញ ៩០ នាទី ប៉ុន្តែ​យ៉ាងហោចណាស់ ស្ល៉ូ​វ៉ា​គី​បាន​បង្កើត​ចំណាប់អារម្មណ៍​មួយចំនួន​ដោយសារ Martin Skrtel​។​

​    ​Skrtel ពិតជា​សំណាង​ណាស់​ដែល​បាន​នៅលើ​ទីលាន​មុននឹង​ត្រូវបាន​បណ្តេញចេញ​ពី​ការប្រកួត​នៅ​នាទី​ទី ៥៧​។​

​    ​អតីត​ខ្សែការពារ Liverpool ដែល​បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្លឹប Fenerbahce បានទទួល​កាត​លឿង​ម្តង​ហើយ​កាលពី​នាទី​ទី ២៥ ក្នុងជំនួប​ជម្រុះ​បាល់ទាត់ World Cup ជាមួយ​អង់គ្លេស​។​

​    ​បន្ទាប់ពី​កាត​លឿង​នោះ យ៉ាងហោចណាស់​រូបគេ​បាន​បង្កើត​កំហុស​ពីរដង ដែល​ធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​រអ៊ូ​ឱ្យមាន​ការបណ្តេញ Skrtel ចេញពី​ការប្រកួត​។​

​    ​នៅពេលដែល​កើត​លឿង​ទី​ពីរ​កើតឡើង​មែន គេ​មានការ​ភ្ញាក់​ដែល​អាជ្ញាកណ្តាល​មិនឱ្យ Skrtel កាត​ក្រហម​ផ្ទាល់​។​

​    ​Skrtel បាន​លេង​យ៉ាង​គម្រក់​ដោយ​ជាន់​កជើង Harry Kane ដោយ​ចេតនា ដែល​នេះ​ជាហេតុ​ធ្វើ​ឱ្យគេ​ទទួលបាន​កាត​លឿង​ទី​ពីរ​។​

​    ​អង់គ្លេស​បាន​ប្រើពេល ៣៥ នាទី​ដើម្បី​តទល់​ជាមួយ​ស្ល៉ូ​វ៉ា​គី​ដែលមាន ១០ នាក់​។ សំណាងល្អ Adam Lallana បាន​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី​ទី ៩៥ ដែល​ជួយ​លើកមុខ​មាត់​គ្រូ​ថ្មីថ្មោង Sam Allardyce៕

 

adverise with khmeread

មតិយោបល់