adverise with khmeread Unnamed %282%29

ជនសង្ស័យ​ម្នាក់​លួច ទូរស័ព្ទ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​កាត់​ទោស​សល់​ដង្ហើម​ចង្រឹត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​ម្នាក់ ចូលក្នុង​បន្ទប់​នារី​កម្មករ​រោងចក្រ បានធ្វើ​សកម្មភាពលួច​ទូរស័ព្ទ បានសម្រេច​ហើយ​រត់ ត្រូវ​ម្ចាស់​គេ​ឃើញ​ស្រែក​ឆោ​រ​ឡោ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដេញចាប់បាន វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ ស្ទើរ​ស្លាប់​ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​។​

    ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ថ្ងៃទី៤ កញ្ញា ២០១៦ ​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្រោយ​ផ្សារ​ព្រៃទា ភូមិ​ព្រៃទា សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នារី​ជា​ម្ចាស់​ទូរស័ព្ទ​ខាងលើ បាន​កំពុង​អង្គុយ​ចុច​លេង​ទូរស័ព្ទ​នៅមុខ​បន្ទប់ តែម្នាក់ឯង​។​​ ក្រោយមក​នារី​នោះបាន​ទុក​ទូរស័ព្ទ​សាក​ថ្ម ហើយ​ចូល​បន្ទប់ទឹក។ ​ភ្លាមនោះ​ក៏មាន​ជនសង្ស័យ​ខាងលើ​ចូលទៅ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ រួច​ដើរ​ចេញទៅ។​

    ភ្លាមនោះ​នារី​រងគ្រោះ​ចេញ ពី​បន្ទប់ទឹក​វិញ ឃើញ​ទាន់ក៏​ស្រែក​ឆោឡោឡើង ខណៈ​ពេលនោះ​ជនសង្ស័យ​បាន​រត់ ហើយ​បាន​ផ្អើល​ដល់​អ្នក​ជួល​បន្ទប់​ក្បែរ ចេញមក​មើល​ជួយ​ដេញចាប់បាន​ហើយ​បាន​ស្វាគមន៍​១​ដៃ​១​ជើង​ដេក​ដី រងរបួស​ស្ទើរ​សល់​ដង្ហើម​ចង្រឹត ហើយ​ទូរស័ព្ទ​របស់​នារី​រង​គ្រោះ បាន​យកមក​វិញ។

    ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ ក្រោយមក​ជនសង្ស័យ​ក្លាយជា​ជនរងគ្រោះ ដែល​ប្រជាពលរដ្ឋ​ស្វាគមន៍​ឡើង​ទ្រមខ្លួន​រួចមក ត្រូវបាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព ៧១១ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ៕

 

adverise with khmeread

មតិយោបល់