adverise with khmeread 1

​អ្នកគាំទ្រ​មួយ​ហ្វូង​រត់​ពេញ​ទីលាន​ដើម្បី​ឱប Neymar ខណៈ​កំពុង​ហ្វឹកហាត់​

​    ​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ប្រេ​ស៊ី​ល​ពិតជា​ស្រឡាញ់​បាល់ទាត់​ខ្លាំងណាស់ ប៉ុន្តែ​ពួកគេ​បាន​ជួប​រឿង​រកាំរកូស​ជាច្រើន​នៅ​ឆាក​អន្តរជាតិ​ជាច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​    ​ដោយ​ចាញ់​យ៉ាង​ទក់​សាច់​កាលពី World Cup ២០១៤ នៅ​ដី​របស់​ពួកគេ និង​ការចាកចេញ​ពី​ព្រឹត្តិការណ៍ Copa America កាលពីពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​ប្រិយមិត្ត​ប្រេ​ស៊ី​ល​មានការ​អាម៉ាស់​មិន​ស្ទើរ​ចំពោះ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​។​

​    ​យ៉ាងណាក្តី ពួកគេ​បានឈ្នះ​មេដាយមាស​នៅឯ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​កាលពីពេល​ថ្មីៗ​នេះ ជាហេតុ​ធ្វើឱ្យ​ប្រិយមិត្ត​ប្រេ​ស៊ី​ល​មាន​ការសន្តោសប្រណី​ច្រើន​ចំពោះ​បរាជ័យ​កន្លងទៅ​។​

​    ​មុននឹង​ការប្រកួត​ដ៏​ធំ​ជាមួយ​កូ​ឡុំ​ប៊ី​នៅ​ថ្ងៃ​ពុធ​នេះ ប្រេ​ស៊ី​ល​បាន​បើក​ការហ្វឹកហាត់​មួយ​ដែល​គេ​ឃើញ​មាន​មនុស្ស​ចូលរួម​ទស្សនា​ដល់​ទៅ ១៥០០០ នាក់​។​

​    ​នៅ​ចំណុច​មួយ ក្រុម​អ្នកគាំទ្រ​មួយចំនួន​បាន​បាន​រត់​ចូល​ទីលាន​នៅ​តំបន់​មួយ​មាន​ឈ្មោះថា Manaus ដើម្បី​ឱប Neymar Jr បើទោះជា​មានការ​ប្រដេញ​ពី​សន្តិសុខ​ក្តី​។ នៅ​ទីបំផុត​ពួកគេ​បាន​ឱប Neymar បានសម្រេច ហើយក៏​ត្រូវបាន​គេ​ចាប់​អូស​ចេញពី​ទីលាន​ដំណាល​នោះដែរ​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់