adverise with khmeread 14249159 1111135798973294 1016258979 n

លួចស្វាយចំផ្ទះមេធាវី បញ្ជូនឱ្យប៉ូលិសចាត់ការបន្ត

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​អ្នកស្រុក​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​បន្ទាប់ពី​បាន​លួច​បេះ​ផ្លែស្វាយ​នៅ​ថ្ងៃទី​០៥​ កញ្ញា ​២០១៦ ម៉ោង​១២​ និង​៣០​នាទី នៅ​ចំណុច​ចម្ការ​ស្វាយ ទីតាំង​ដីឡូត៍​គ្មាន​លេខ ផ្លូវ​១១២ ភូមិ​ចំពុះក្អែក សង្កាត់ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ផេង ស៊ី​ដេ​ត ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេធាវី ស្នាក់​នៅផ្ទះ​លេខ ១៦A ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​ប្រុស មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី០៥ ​កញ្ញា​ ២០១៦ ម៉ោង​១២ ​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ​ ប្រុស មករា, ​ឈ្មោះ ​ភា និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ បាននាំគ្នា​ទៅ​លួច​បេះ​ផ្លែស្វាយ​នៅ​ចម្ការ​កើតហេតុ ខាងលើ​បាន​ប្រហែល​១៥​គីឡូក្រាម។​

    ពេលនោះ​ជនរងគ្រោះ​មក​មើល​ចម្ការ​ឃើញ ក៏​ចាប់បានជនសង្ស័យ​ម្នាក់​ឈ្មោះ ប្រុស មករា យកមកប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ថ្មី ធ្វើការ​សាកសួរ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ភា​និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ នាំគ្នា​រត់គេចខ្លួន​បាត់។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់