adverise with khmeread Unnamed %282%29

បុរស​ម្នាក់​មាន​ជំងឺលើសឈាម​យូរ​ឆ្នាំ​សម្រេច​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​០៤​ កញ្ញា​ ២០១៦​ វេលា​ម៉ោង​៥ ​និង​១០​នាទី​ល្ងាច​ នៅ​ចំណុច​ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ នួន ណេង ភេទ​ប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ (​ស្លាប់​) ប្រពន្ធ​ឈ្មោះ ហ៊ឹម ណុន​ អាយុ៦៥ឆ្នាំ​មានកូន​០៥ នាក់​ស្រី​ម្នាក់។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​លើសឈាម​លេបថ្នាំ​ជាប្រចាំ​។ មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​៣​​ និង​៣០​នាទី​រសៀល​ជនរងគ្រោះ បាន​ឡើងទៅ​លើផ្ទះ​ដើម្បី​ថ្វាយបង្គំ​ព្រះ ដូច​ទម្លាប់​សព្វដង​។​ ចំណែក​ប្រពន្ធ​ និង​កូនចៅ នៅផ្ទះ​បាយ រហូតដល់​ម៉ោង​៥​ល្ងាច​មិនឃើញ​ជនរងគ្រោះ​ចុះមក​ហូបបាយ​ប្រពន្ធ ក៏​ស្រែកហៅ​តែ​មិន​ឭ​ឆ្លើយ។​

    បន្ទាប់មក​ឈ្មោះ​ ណេង លឹម​អេង ត្រូវជា​កូន​បាន​ទៅ​រុញ​ទ្វារផ្ទះ​ស្រាប់តែ​ជាប់គន្លឹះ​ពី​ក្នុង ហើយ​ប្រើ​ក្មេង​ឈ្មោះ ​បាន ដា​វីត ភេទប្រុស​ អាយុ១០​ឆ្នាំ​ ឱ្យ​ឡើង​ចូល​តាម​ប្រហោង​ក្តារ​មក​បើក​គន្លឹះទ្វារ​ពី​ខាង​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ឈ្មោះ​ នួន ណេង ចងក សម្លាប់ខ្លួន​ដោយ​យក​ខ្សែភ្លើង​ចងទៅ​ធ្នឹម​ផ្ទះ ​ហើយ​ជាន់​លើ​កៅអី​ទាក់​ក​នឹង​ខ្សែភ្លើង​ទម្លាក់ខ្លួន​ចុះ បណ្តាលឱ្យ​ស្លាប់។​

    កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​ពិនិត្យ​សព​ពុំមាន​ស្លាកស្នាម​អ្វី​កត់សំគាល់​ឡើយ។​ តាម​កា​រស​ន្ឋិ​ដ្ឋា​ន​របស់​សមត្ថកិច្ច​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​អត្តឃាត ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន៕

adverise with khmeread

មតិយោបល់