adverise with khmeread 1

រថយន្ត​ធំ​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​២​នាក់​នៅ​ម៉ាឡៃ​

    បន្ទាយមានជ័យ ៖ មាន​ករណី​រថយន្ត​ធំ​និង​ម៉ូតូ​បើក​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ម៉ាឡៃ​ព្យាបាល​បន្ទាន់។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ បានឱ្យដឹងថា នៅវេលា​ម៉ោង៧ ​និង​៣០នាទី ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​នៅ​ចំណុច​ភូមិ​វាល​ហាត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​បណ្តាលឱ្យ​របួស​២​នាក់។​

    លោក​វរៈសេនីយ៍​ត្រី តាំង សុខ​ហេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃបានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្កឡើង​រវាង​ម៉ូតូ​ និង​រថយន្ត​បើកបរ​ក្នុងទិសដៅ​ប​ញ្ជ្រា​ស​គ្នា​។ អ្នកជិះ​ម៉ូតូ​មាន​គ្នា​ពីរ​នាក់ ទី១.ឈ្មោះ វេត វ៉ា​ត់ ភេទ​ប្រុស អាយុ​១៨ឆ្នាំ រសនៅ​ភូមិ​ចំបក់​មាស ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​ខេត្តពោធិ៍សាត់ និងទី២.ឈ្មោះ អៀម ឡាយ ភេទ​ប្រុស អាយុ​២៩ឆ្នាំ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1V 6886 របួសធ្ងន់​ទាំងពីរ។​

    លោក​តាំង សុខ​ហេង បាន​បន្តថា រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ក្រហម (ប្រភេទ​យី​ឌុប​) ពាក់​ស្លាក​លេខ ភ្នំពេញ 3B 7393។ ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ម៉ាឡៃ។ រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ម៉ាឡៃ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់