adverise with khmeread 20

ចោរ​យួន​ឆក់​ទូរស័ព្ទ​បាន​មួយសន្ទុះ ត្រឡប់មក​ភ្ជង់​ជនរងគ្រោះ​ទារ​លេខ​កូដ​

    ​ស្ត្រី​រងគ្រោះ​ឈ្មោះ Nguyen Thi Lan មកពី​ខេត្ត Binh Phuoc មាន​សភាព​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង នៅពេល​ចោរឆក់​ទូរស័ព្ទ​របស់គាត់​តម្លៃ ១១ លាន​ដុង (៤៨៩ ដុល្លារ​) កាលពីដើម​ខែសីហា​កន្ល​ង​ទៅនេះ​។ 

​    ​ប៉ុន្តែ​ស្ត្រី​រងគ្រោះ​នេះ​លើសពី​ភ្ញាក់ផ្អើល​ទៅទៀត នៅពេល​ចោរ​ពីរ​នាក់​ដែល​រត់គេចខ្លួន​បាត់​បា​ន​ប្រហែល ២ នាទី បាន​ត្រឡប់​មករក​គាត់​វិញ​។ នេះ​បើ​យោងតាម​វេ​ប​សាយ vietnamnet​។ 

​    ​ពួកវា​បាន​ភ្ជង់​ស្ត្រី​រងគ្រោះ​ជាមួយ​កាំបិត​ខ្លី​មួយ មិនមែន​សម្លុត​ទារលុយ​ទេ តែ​ទារ​លេខ​កូដ​ដើម្បី​ដោះ​សោ​ទូរស័ព្ទ​។ ចោរ​យួន​ពីរ​នាក់​នោះ​ថែមទាំង​ហុច​ទូរស័ព្ទ​ឱ្យ​ស្ត្រី​នោះ​កាន់​ចុច​ដោះ​លេខ​កូដ​ទៀតផង​។ 

​    ​ចោរ​ទាំងពីរ​ទំនង​ជ្រើស​យក​ផ្លូវ​កាត់​នេះ​ដើម្បី​បញ្ចៀស​ចំណាយលុយ​ឱ្យ​ជាង​ដោះ​លេខ​កូដ​៕

ប្រភព៖ វៀតណាម

adverise with khmeread

មតិយោបល់