adverise with khmeread 14

​ជួប​ជាមួយ​កំពូល​ឆ្មា Catinho ដែល​កំពុង​ល្បី​ក្នុងចំណោម​អ្នកគាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក​

​    ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ គណនី Twitter មាន​ឈ្មោះថា @officialSkinny1 បាន​បង្ហោះ​រូបភាព​មួយ ដែល​ឥឡូវ​បាន​ល្បី​រន្ទឺ​ពេញ​បណ្តាញ​សង្គម​។​

​    ​ក្នុង​រូបភាព​នោះ មាន​រូបភាព​ឆ្មា​មួយ​ក្បាល​កំពុង​ឈូស​ទឹកកក ហើយ​កាយវិការ​របស់​ឆ្មា​នេះ​បានធ្វើឱ្យ​ប្រិយមិត្ត​បាល់ទាត់​មានការ​គិត​ដូចគ្នា​យ៉ាង​ដូច្នេះ​ថា "​ហេតុអ្វី​ឆ្មា​មួយ​ក្បាល​នេះ​ហាក់ដូចជា​ទាត់​បាល់ FreeKick ឡូយ​បំផុត​ប្រចាំ​រដូវ​កាល​ដូច្នេះ​"​។​

​    ​ក្រោយ Post មួយ​នេះ​បាន​បង្ហោះ​ឡើង គេ​ឃើញ​មាន​អ្នក Retweet ដល់​ទៅ​ជាង ២៣.០០០ ដង និង​ទទួលបាន Like ដល់​ទៅ ២៦.០០០ ដង​។​

​    ​ចាប់តាំងពី Post ដើម​ត្រូវបាន​បង្ហោះ គេ​ឃើញ​មានការ​ច្នៃ​រូបភាព​នេះ​ជាមួយ​ព្រឹត្តិការណ៍​បាល់ទាត់​នានា លើសពីនេះ ឆ្មា​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា "Catinho" ទៀតផង​៕

adverise with khmeread
ប្រភព៖ 101greatgoals

អ្នកនឹងចូលចិត្ត

មតិយោបល់