adverise with khmeread 14249261 1111181562302051 1708772284 n

បញ្ជូន​សព​ពលករ​ខ្មែរ​នៅ​ថៃ​២​នាក់​តាម​ច្រក​ប៉ោយប៉ែត​

    បន្ទាយមានជ័យ ​៖ សព​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​២​នាក់​ដែល​រងគ្រោះ​ដល់​ស្លាប់​ដោយ​ប្រការ​ផ្សេងៗ ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុក​ខ្មែរ​វិញ​តាម​ច្រក​ប៉ោយប៉ែត។​

    យោងតាម​របាយកាណ៍រ​បស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅវេលា​ម៉ោង​១០ ​និង​៤០​នាទី ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បញ្ជូន​សាកសព ពលករ​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំនួន​២​នាក់​។​

    លោក​វរៈ​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ទី១.សព​ឈ្មោះ ជុំ ងិ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ មុខរបរ កម្មករសំណង់​នៅ​ទីក្រុង​បាងកក​ស្លាប់​ដោយ​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​ថ្ងៃទី​២ ​កញ្ញា ​២០១៦ វេលា​ម៉ោង​៤​ល្ងាច ​និង​ទី២.សព​ឈ្មោះ​ ទិន យៀ​ក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ មុខរបរ កម្មករសំណង់​នៅ​ខេត្ត​អ​យុ​ត្យា ប្រទេស​ថៃ ដេកស្លាប់ កាលពី​ថ្ងៃទី​២ ​កញ្ញា ​២០១៦ វេលា​ម៉ោង​១​រសៀល​។​

    លោក ​ជា ដា បាន​បន្តថា សព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក ទៅកាន់​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ​៕

adverise with khmeread

មតិយោបល់