adverise with khmeread 1

ឡានធំ​បើក​កិន​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​លើកដែក​ផ្លូវជាតិ​លេខ​១

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​បានកើត​ឡើង​នា​ថ្ងៃទី​០៥​ កញ្ញា ​២០១៦ វេលា​ម៉ោង​៤ ​និង​៣០​នាទី​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ ៥៦-៥៧ ក្នង​ភូមិ​កំពង់​ពោធិ៍ ឃុំ​កពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់ (ប្រុស)​និង​រងរបួស​ធ្ងន់​ម្នាក់ ខូចខាត​ម៉ូតូ​០១​គ្រឿង​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​១-​ឈ្មោះ​ មាន ជា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ជាងដែក ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង  អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពណ៌​ទឹកប៊ិច​ចាស់ សេរី​2002 ពាក់​ស្លាក​លេខ​ព្រៃវែង ​1D- 5321 ​រងរបួស​ធ្ងន់ កម្លាំង​យើង​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​ស្រុក​លើកដែក​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ ចំណែក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ ភាគី​បង្ក​រថយន្ត​ម៉ាក​ HiNO ពណ៌​ស ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-1546 អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ  អ្នកបើកបរ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន លុះដល់​ចំណុច​កើត​ហេ​តុ​ខាងលើ ក៏បាន​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។​

    ចំពោះ​ករណីនេះ​កម្លាំង​ប៉ូលិស​បាន​បន្ត​ការស្រាវជ្រាវ​រក​ក្រុមគ្រួសារ​និង​រង់ចាំ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ និង​កសាង​សំណុំរឿង តាម​នីតិវិធី​។ ​ចំណែក​រថយន្ត និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​រង់ចាំ​ការដោះស្រាយ៕
 

adverise with khmeread

មតិយោបល់