adverise with khmeread 848x400 linchilingcalendar

កញ្ញា Lin Chi-ling អាយុ ៤១ ឆ្នាំ​និយាយថា ហានិភ័យ​ធំ​បំផុត​ក្នុង​ជីវិត​មនុស្ស​គឺ​រៀបការ​

    ​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​នាង Lin Chi-ling ពេញ​មួយ​ឆ្នាំនេះ​ជួបប្រទះ​ទាំង​រាសី​ឡើង​និង​ចុះ ក្នុងនោះ​រួមមាន​ទាំង​ជម្លោះ​ពាក្យសម្ដី​នៅលើ​អន​ឡាញ​ជាមួយនឹង​ប្រុស​អាក្រក់​ឈ្មោះ Edison Chen ផងដែរ​។​

​    ​ជាមួយនឹង​ការចេញផ្សាយ​រូបនាង​នៅ​ចំ​កណ្ដាល​ប្រតិទិន​ប្រចាំឆ្នាំ ២០១៧ ដែល​សួរដេញដោល​អំពី​ហានិភ័យ​និង​ការ​ប្រឈម​ធំ​បំផុត នាង​ក៏​ចេញមក​អះអាងថា ហានិភ័យ​ធំ​បំផុត​ក្នុង​ជីវិត​មនុស្ស​គឺ​រៀបការ​។​

​    ​តារា​វ័យ ៤១ ឆ្នាំ​រូបនេះ​បានបង្ហាញ​រាង​ដ៏​សិច​ស៊ី និង​ជើង​ដ៏​ស្រ​ឡូ​ន​របស់ខ្លួន​នៅលើ​ប្រតិទិន​។ នៅពេល​សារព័ត៌មាន​តៃវ៉ាន់​សួរ​ពី​ហានិភ័យ​បន្ទាប់​របស់​នាង​, Lin និយាយថា "​ខ្ញុំ​ទាយ​ថា​មានតែ​ការ​រៀបការ​ប៉ុណ្ណោះ​ទើប​ជា​ហានិភ័យ​។ ប្រហែល​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​រៀបការ​ភ្លាមៗ ហើយ​ខ្ញុំ​គិតថា​វា​នឹង​ក្លាយ​ជាការ​ប្រថុយ​បំផុត ដែល​អ្នក​អាចធ្វើ​ក្នុង​ជីវិត​របស់​អ្នក​"​។​

​    ​ការបញ្ចេញមតិ​របស់​នាង​បង្កឱ្យមាន​ការរំពឹងទុក​ថា​នាង​ច្បាស់​ជា​នៅតែ​ជាតា​រា​ឯកោ​យូរ​តទៅទៀត​៕

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់