adverise with khmeread 2

ខែធ្នូឆ្នាំ២០១៥អាវុធហត្ថបង្រ្កាបបទល្មើស៣០លើកឃាត់ខ្លួន៥៦នាក់

     ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ក្រោម​បទបញ្ជា​ផ្ទាល់​របស់លោក​ឧត្ដមសេនីយ៍ទោ​រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​៣០​លើក​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥៦​នាក់​ក្នុង​១៣​ករណី​នា​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងទៅនេះ​។​
    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​រាជធានី​បាន​បញ្ចាក់​កាលពី​ថ្ងៃទី​៦​មករា​ឆ្នាំ​២០១៦​នេះ​ថា ក្នុង​រយៈពេល​មួយឆ្នាំ​២០១៥​កន្លងមកនេះ​អាវុធហត្ថ​ទូទាំង​១២​ខណ្ឌ​និង​ការិយាល័យ​ជំនាញ​បាន​សហការ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​៣០​លើក​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥៦​នាក់​ក្នុង​១៣​ករណី​រួមទាំង​វត្ថុតាង​ពាក់ព័ន្ធ បញ្ជូនទៅ​សាលាដំបូង​រាជធានី​៤៩​នាក់​និង​អប់រំ​ឲ្យ​ទៅផ្ទះ​វិញ​១៧​នាក់​។ ក្នុងនោះ​កម្លាំង​អាវុធហត្ថ ដកហូត​ម៉ូតូ​២២​គ្រឿង​,​រថយន្ត ៣​គ្រឿង​, ទូរស័ព្ទ ៨​គ្រឿង​,​អាវុធ​ខ្យល់​ច្នៃ​១​ដើម​,​កាំបិត​៤,​ដាវ​៤,​ដង្កាប់​១​និង​ដែក​ច្នៃ​កាច់​សោ​ម៉ូតូ​១​។​
     របាយការណ៍​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្តថា សម្រាប់​នៅ​រាជធានី​ភ្នំពេញ​បទល្មើស​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ​បានកើត​ឡើង​៦​លើក ស្មើ​២​ករណី​ក្នុងនោះដែរ ឃាត់ខ្លួន​១៥​នាក់​(​ស្រី​២​នាក់​)​បញ្ជូនទៅ​តុលាការ​១៥​នាក់​និង​ករណី​បាញ់សម្លាប់​១​លើក​ឃាត់ខ្លួន​៤​នាក់​។ ​បទល្មើស​ម​ជ្ឈឹ​ម​លួច​៥​លើក​ឃាត់ខ្លួន ១១​នាក់​។​
     ចំណែក​បទល្មើស​ម​ជ្ឈឹ​ម​ឃាត់ខ្លួន​៤១​នាក់​(​ស្រី​២​នាក់​)​បញ្ជូនទៅ​តុលាការ ៣៤​នាក់ អប់រំ​ឲ្យ​ទៅផ្ទះ​វិញ​១៧​នាក់​។ ​លួច​ម៉ូតូ​មួយ​លើក​ឃាត់ខ្លួន​ម្នាក់​។ ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​៣​លើក​ឃាត់ខ្លួន​១០​នាក់​។ ​ឆក់​ទូរស័ព្ទ​៣​លើក​ឃាត់ខ្លួន​៤​នាក់​។ ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ឃាត់ខ្លួន​៥​នាក់​។ ​ឆបោក​ម៉ូតូ​និង​តាម ​Wing ៣​លើក​ឃាត់​៤​នាក់​។ ​រំលោភ​លើ​សេចក្តីទុកចិត្ត​៣​លើក​ឃាត់​៤​នាក់​។ ​ករណី​លួច​ទូរស័ព្ទ​៤ លើក​ឃាត់់​៤​នាក់​។​ បំផ្លាញ​ទ្រព្យ​អ្នកដទៃ​១​លើក​ឃាត់​ម្នាក់​។ ​កែ​បន្លំ​ម៉ាក​ឃាត់​ម្នាក់​។​
    ក្រៅពីនោះ​អាវុធហត្ថ​បានទទួល​ពាក្យបណ្តឹង​ចំនួន​១១​ក្នុងនោះ​មាន​បទឧក្រិដ្ឋ ៣​ករណី​និង​ប​ទម​ជ្ឈឹ​ម​៩​ករណី​អនុវត្តបាន​១​ករណី​នៅសល់​១០​ករណី​កំពុង​អនុវត្ត​បន្ត ៕​

adverise with khmeread

មតិយោបល់