adverise with khmeread Man 2

ជំងឺចម្លែកធ្វើឲ្យបុរសវ័យ២០ឆ្នាំម្នាក់មិនអាចរួមភេទនិងមានកូនបាន

          ជំងឺ​ដ៏កម្រ​មួយ​បាន​ធ្វើ​បុរស​ម្នាក់​មិន​អាច​រួម​ភេទ​ ពីព្រោះ​ប្រដាប់​ភេទ​របស់​គាត់​មាន​ទំហំជិតប៉ុនកូន​ង៉ែត។

          ដោយ​ត្រូវមជ្ឈដ្ឋាន​នានាជឿថា ជា​ករណីតែមួយគត់នៅ​ក្នុង​ប្រទេស​កេន យ៉ា លក្ខខណ្ឌដ៏ចម្លែក​របស់​បុរសម្នាក់នេះ​ធ្វើ​ឲ្យ​លោកមិនអាច​បង្កើត​ស្នេហា​និង​មាន​កូនដោយផ្ទាល់ខ្លួន​ ដោយ​សារតែ​ប្រដាប់ភេទ​ធំហួស​ប្រមាណ​របស់​ខ្លួន។

          ដោយ​មាន​ប្រវែង​ដល់​ក្បាល់​ជង្គង់ Sorence Owiti Opiyo វ័យ​២០​ឆ្នាំ​បាន​បង្ខំចិត្ត​បោះបង់ការសិក្សា​ដោយ​សារតែ​ការធ្វើ​បាបពីក្មេងដទៃ។​ Sorence កើត​មាន​ជំងឺ​ប្រភេទ​នេះ​កាល​ពី១០​ឆ្នាំ​មុន ហើយ​រស់នៅជាមួយ​ជីដូន​ នៅពេលឪពុក​ម្តាយ​ស្លាប់ចោល​តាំងពី​មាន​អាយុ​៥​ឆ្នាំ។

          Sorence បាន​ព្យាយាម​ប្រែក្លាយជីវិត​របស់​ខ្លួន​ទៅជាមនុស្សធម្មតាដូចគេ ហើយ​បាន​ធ្វើ​ការ​វះកាត់ព្យាបាល​ផងដែរ ដើម្បីបន្ថយ​ទំហំ​របស់​ប្រដាប់ភេទ ប៉ុន្តែ​វានៅតែលូតលាស់និង​រីកធំ​ជាងជិត​១០ដង​នៃទំហំប្រដាប់ភេទ​របស់បុរស​ធម្មតា។

          Sorence បាន​និយាយថា ជំងឺ​បែបនេះពិតជា​ធ្វើ​ឲ្យ​លោក​ឈឺចាប់ ហើ​យ​ធ្វើ​ឲ្យ​លោកមិនអាចស្លៀក​ខោខ្លី​ឬខោជើងវែង​ធម្មតាទេ។ សមាជិក​គ្រួសា​រម្នាក់​បាន​និយាយថា Sorence គ្រោងនឹងធ្វើ​ការ​វះកាត់ម្តង​ទៀត ហើយ​ឥឡូវនេះក្រុម​គ្រួ​សារ​កំពុង​អំពាវនាវ​រក​ការឧបត្ថម្ភ​ពី​សប្បុរសជន​សម្រាប់ការវះកាត់នេះ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់