adverise with khmeread Kane

Harry Kane កំពុងចរចាជាមួយក្លឹប Tottenham ជុំវិញកិច្ចសន្យាថ្មី

          ខ្សែប្រយុទ្ធ​​ Harry Kane បាន​ធ្វើការ​ចរចា​ជុំវិញ​កិច្ច​សន្យា​ថ្មី​ដែល​ទឹក​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ជាមួយ​ក្លឹប Tottenham Spurs។ Kane ​គ្រោង​នឹង​ទទួល​បាន​កិច្ច​សន្យា​រយៈ​ពេល​វែង​ជាមួយ​ក្លឹប​នេះ ហើយ​អាចនឹងទទួល​បាន​ប្រាក់ឈ្នួល​ទ្វេដង។

          ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះទើបនឹង​បាន​ចុះកិច្ចសន្យា​រយៈ​ពេល​៥​ឆ្នាំ​កន្លះ​កាល​ពីខែ​កុម្ភៈ។ ប៉ុន្តែ​កីឡាករ​រូបនេះ​នឹងក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃខ្ពស់​ជាង​គេនៅ​ពហុ​កីឡាដ្ឋាន White Hart Lane ។ Kane ហាក់ដូចជា​មានចេតនា​ចង់បន្ត​អនាគត​របស់ខ្លួន​ជាមួយនឹង​លោក Mauricio Pochettino វែងឆ្ងាយ​ទៀត។

          ប្រាក់ឈ្នួល ៥០.០០០​ផោន​ក្នុងមួយសប្តាហ៍​របស់​ Kane នឹងកើន​ទ្វេដង​​ ស្របពេលដែល​​ក្លឹប​ក្របខណ្ឌ PL​ មួយនេះទទួលបានប្រាក់យ៉ាង​ច្រើនដោយ​សារតែ​កិច្ច​សន្យា​ជា​មួយក្រុមហ៊ុន​ទូរទស្សន៍៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់