adverise with khmeread 2d39378f00000578 0 image a 4 1444395370909

ក្រោយពីរឿងក្តីនៅតុលាការបញ្ចប់ Karim Benzema ទំនងជាវិលត្រឡប់មកក្រុមជម្រើសជាតិវិញ

          នៅពេលរឿង​ក្តីប្រឆាំងនឹង​កីឡាករ​ Karim Benzema ​ពីបទគំរាមកំហែង​យក​ប្រាក់​បានបញ្ចប់ប្រធាន​សហព័ន្ធ​បាល់ទាត់បារាំង (FFF) បាន​បើក​ទ្វារ​សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះដើម្បីវិលត្រឡប់មក​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វិញ។

          លោក Noel Le Graet ប្រធាន​ FFF បាន​និយាយ​ថា ខ្សែប្រយុទ្ធ​នេះ នឹង​អាចមាន​ឱកាស​ចូល​រួម​ជាមួយក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​អាស្រ័យ​លើការសម្រេច​ចិត្ត​របស់​គ្រូបង្វឹក Didier Deschamps ។ លោក Noel បាន​និយាយថា “​ខ្ញុំជំទាស់ នឹង​ទណ្ឌកម្មមួយជីវិត​។ Benzema ត្រូវតែ​ឆ្លងកាត់នីតវិធីតុលាការ​។

          Benzema ​ត្រូវ​បាន FFF បញ្ឈរជើង​ដោយគ្មានពេល​កំណត់​កាល​ពី​ខែធ្នូ​ឆ្នាំ​២០១៥​ បន្ទាប់ពី​ចៅក្រម​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការ​ស៊ើប​អង្កេត​ពីបទ​រៀប​គម្រោង គំរាម​យក​ប្រាក់​ពីមិត្តរួមក្រុម​ជម្រើស​ជាតិបារាំង​ឈ្មោះ Mathieu Valbuena ជុំវិញ​ខ្សែអាត់វីដេអូសិច។ ប៉ុន្តែ Benzema បានបដិសេធ​ថា ខ្លួនគ្មានកំហុសទេ។

          ទោះបីជាយ៉ាងណា Benzema នៅមិនទាន់​កំណត់កាលបរិច្ឆេទ​បង្ហាញមុខ​នៅ​តុលាកា​រនៅឡើយទេ​៕

adverise with khmeread
ប្រភព៖ Reuters

មតិយោបល់