1

Messi ពន្យល់​មូលហេតុ​ដែល​គាត់​ហាយ​ឡាយ​សក់​

​    ​ដោយ​បច្ចុប្បន្នកំពុង​ស្ថិតនៅ​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​ជាមួយ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Leo Messi បាន​ចូល​តុ​ជាមួយ​តារា​សម្តែង​ប្រុស​អា​ហ្ស​ង់​ទីន​ដ៏​ល្បីឈ្មោះ​មួយរូប​គឺ​លោក Mingo នៅក្នុង​កិច្ចសម្ភាសន៍​មួយ​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Barcelona វ័យ ២៩ ឆ្នាំ​រូបនេះ​ត្រូវបាន​លោក Mingo សួរថា ហេតុអ្វី​បានជា​គាត់​សម្រេចចិត្ត​ដូរ​ពណ៌​សក់ Messi បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​ធ្វើការ​ផ្លាស់ប្តូរ​ដោយ​ចាប់ផ្តើម​ពី​សូន្យ​ទៅ​។ រឿងរ៉ាវ​ជាច្រើន​បានកើត​ឡើង ហើយ​ខ្ញុំ​និយាយប្រាប់​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​បំបែក​ឧបសគ្គ​ទាំងនេះ និង​ចាប់ផ្តើម​ជាថ្មី​"​។​

​    ​រូបគេ​ក៏បាន​និយាយ​ទាក់ទង​នឹង​ការ​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ថា "​នោះ​ហើយ​ជា​អ្វីដែល​ខ្ញុំ​មាន​អារម្មណ៍​នៅ​គ្រានោះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ការប្រកួត​ផ្តាច់ព្រ័ត្រ​គឺជា​ហេតុផល​នៃ​ការប្តូរ​ពណ៌​សក់ ដោយ​សំអាង​លើ​របៀប ដែល​ក្រុម​ជម្រើសជាតិ​លេង​ក្នុងការ​ប្រកួតប្រជែង​នោះ​។ ប៉ុន្តែ​ចុងក្រោយ វា​ពិតជា​គួរឱ្យ​ខកចិត្ត​ខ្លាំង​បំផុត​"៕

ប្រភព៖ 101greatgoals

មតិយោបល់