adverise with khmeread Galaxy note 7 14

សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា នឹងប្តូរជូនGalaxy Note7 ថ្មី ជំនួសទូរស័ព្ទ Galaxy Note7 ដែលទើបចេញលក់ថ្មីៗនេះ

សាខា​ក្រុមហ៊ុន​ថៃ Samsung អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រ​ទេស​កម្ពុជា ប្តេជ្ញាចិត្ត​យ៉ាង​ម៉ុ​ត​មាំ ក្នុងការ​ផលិត​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​ទទួលខុសត្រូវ​ទាំងស្រុង​នូវ​រាល់​ឧបទ្ទវហេតុ ដែល​បានផ្តល់ ព័ត៌មាន​ដោយ អតិថិជន​របស់​យើង​។ ដើម្បី​ឆ្លើយតប​ទៅនឹង ករណី​ដែល​បាន​កើតឡើង​ចំពោះ Galaxy Note 7 ថ្មី​នេះ យើង​បាន​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ ហើយ​រកឃើញថា​វា​ជា បញ្ហា​របស់​ថ្ម​ទូរស័ព្ទ​។​

​រហូតមកដល់​ពេលនេះ មិនទាន់មាន​ហេតុការណ៍ ណា​កើតឡើង​ចំពោះ​ថ្ម​របស់​ទូរស័ព្ទ  ដែល​បាន​ចែកចាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅឡើយ​ទេ​។ ប៉ុន្តែ​សម្រាប់ សាខា​ក្រុមហ៊ុន​ថៃ Samsung អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រ​ទស​កម្ពុជា សុវត្ថិភាព​អតិថិជន គឺជា​កត្តា​ចម្បង ដូច្នេះ​ក្រុមហ៊ុន​បានសម្រេច​ផ្អាក់​ការលក់​ទូរស័ព្ទ ម៉ូ​ដែល Samsung Galaxy Note 7 ថ្មី ជា​បណ្តោះអាសន្ន​។​
 
​ចំពោះ​អតិថិជន​ទាំងឡាយណា ដែល​បាន​ជាវ Galaxy Note 7 យកទៅ​ប្រើប្រាស់​ហើយ​នោះ ក្រុមហ៊ុន​ស្ម័គ្រចិត្ត ប្តូរ​ជូន​នូវ​ទូរស័ព្ទ​ម៉ូ​ដែល​ដូចគ្នា ថ្មី​មួយ​នាពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ទៀត​។​

​យើង​សូម​ទទួលស្គាល់ថា ហេតុការណ៍​នេះ​បង្ក​ភាពមិន​ងាយស្រួល​ដល់​អតិថិជន ប៉ុន្តែ​នេះ​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ ដើម្បី​ធានា​ឲ្យ​បាន​ថា សាខា​ក្រុមហ៊ុន​ថៃ Samsung អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រ​ទេស​កម្ពុជា នៅតែ​បន្ត​ផ្តល់ជូន​នូវ ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ដល់​អតិថិជន​រប​ស់​ខ្លួន ។ យើង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ ដើម្បី​ធានា​ឲ្យ​បាន​ថា រាល់​ការផ្លាស់ប្តូរ ទាំងឡាយ​ប្រកបដោយ​ភាពងាយស្រួល និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។ 

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង មកកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​យើងខ្ញុំ តាមរយៈ​លេខ ០២៣ ៩៩៣ ២៣២ ចាប់ពី​ថ្ងៃ​ច័ន្ទ ទី ៥ កញ្ញា ឆ្នាំ ២០១៦ នេះ​តទៅ​៕

adverise with khmeread

មតិយោបល់