adverise with khmeread 1

ប្រធាន​សន្តិសុខ​បុរី លឹម ឈាង​ហាក់​ ប្រើ​ហិង្សា​លើបុរសពីរនាក់គ្រាំគ្រាពេញខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ​៖ មាន​ករណី​ប្រើ​អំពើ​ហឹ​ង្សា​ដ៍​សាហាវ​មួយ​ផ្តើមចេញពី​ប្រធាន​សន្តិសុខ​បុរី លឹម ឈាង​ហាក់ ម្នាក់​ឈ្មោះ វៀន សា​រុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​នាំ​គូរ​កន​ចំនួន​១០​នាក់ ម៉ូតូ​បី​គ្រឿង បាន​ចូលទៅ​ដល់ផ្ទះ​ដែល​ជនរងគ្រោះ​ស្នាក់នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងែ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​យប់។​

    ប៉ូលិស​និយាយថា ខណៈពេល​ជនរងគ្រោះ​កំពុង​អង្គុយ​លេង​លើ​គ្រែ ស្រាប់តែ​ក្រុម​សន្តិសុខ​ទាំងនោះ​ដែលមាន​ឈ្មោះ វឿន សា​រុំជា​អ្នកបញ្ជា​បាន​ស្ទះ​ទៅ​ចាប់​បុរស​ឈ្មោះ សៀង ហៃ អាយុ​៣០​ឆ្នាំ ចាប់វាយ​ខ្នោះ​ហើយ​បញ្ជូនមក​កន្លែង​បុរី ​លឹម​ ឈាង​ហាក់ ​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ទាត់​ធាក់
​បុរស​នោះ បណ្តាល​ឱ្យ​បែក​ខ្ទង់ច្រមុះ ដៃជើង និង​ដើមទ្រូង​គ្រាំគ្រា​ពេញ​ខ្លួនប្រាណ។​

    ពេលនោះ​ក៏មាន​ប្រជាពលរដ្ឋ​នៅផ្ទះ​ជួល​នៅ​កន្លែង​ជនរងគ្រោះ​ជាច្រើន​នាក់​បាននាំគ្នា​មកជួយ​អន្តរា​គម​ន៏ ប៉ុន្តែ​ត្រូវ​ក្រុម​សន្តិសុខ​ទាំង​នោះបានចាក់សោ​ទ្វារ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​ទេ។​

    ប៉ូលិស​បន្តថា មូល​ហេតុដែល​ប្រធាន​សន្តិសុខ​ទំនើង​រូបនោះ​បាននាំគ្នា​ប្រី​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​នោះ​ ដោយ​គេ​ចោទថា​ប្រជាពលរដ្ឋស្នាក់នៅ​កន្លែងកើតហេតុ​នោះបាន​យក​ចំ​ពាម​កៅស៊ូ​មក​បាញ់​លើ​កម្មករ​ដែល​ស្នាក់នៅ​បុរី​ លឹម ​ឈាង​ហាក់។​

    ក្រោយពេល​កើតហេតុ​ប្រហែល​កន្លះ​ម៉ោង​ក៏មាន​កម្លាំង​ប៉ូលិស​ប៉ុ​សិ៍្ត​ដង្កោ ដោយមាន​បទបញ្ជា​ផ្ទា​ល់ពី​លោក ជឹម ស៊ីថា អធិការ​ប៉ូលិសខណ្ឌដង្កោ​បាន​បញ្ជា​ឱ្យនាំខ្លួន​ជនបង្ក​មក​ប៉ុស្តិ៍​ជាបន្ទាន់។ ខណៈពេល​ប៉ូលិស​បាន​ចុះទៅ​នាំខ្លួន​មេ​សន្តិសុខ​ជនដៃដល់​រូបនោះ​មិន​ព្រម​មក​ទេ ​ភ្លាមៗ​នោះខាងប៉ូលិស​ដង្កោ​បាន​រាយការណ៍​ទៅ​លោក​ឯក លឹម ឈុនលី ទទួលបន្ទុក​ផ្នែក​អន្តរា​គន៍​មក​បាន​នាំ​កម្លាំង​មក​បន្ថែម​ចុះមក​នាំខ្លួន​មេ​សន្តិសុខ​មកកាន់​ប៉ុ​សិ៍្ត​ សង្កាត់​ដង្កោ ​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។​

    ពេល​នាំខ្លួន​មេ​សន្តិសុខ​ទំនើង​រូបនោះ​ក៏​លេច​មាន​បុរស​ម្នាក់​ឈ្មោះ លឹម ភា​រុម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ដង្កោ ករណី​មេ​សន្តិសុខ​បាន​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន​ផង​។​

    បុរស​នោះបាន​និយាយថា ​ដោយ​មើលឃើញ​ក្រុម​សន្តិសុខ​ទាំង​នោះមក​វាយ​លើ​មិត្តភក្តិ​ខ្លួន​គាត់​បាន​ទៅ​ឃាត់​កុំ​ឱ្យ​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​មិត្តភក្តិរបស់ខ្លួន​ស្រាប់តែ​ប្រធាន​សន្តិសុខ​ឈ្មោះ វឿន សា​រុំ បាន​ស្ទុះ​មក​វាយ​ខ្លួន​យ៉ាងដំណំ​បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​ពេញ​ខ្លួន។ បុរស​នោះបាន​សំណូមពរ​ឱ្យសមត្ថកិច្ច​ជួយ​រកយុត្តិធម៌​ឱ្យ​ខ្លួន ​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ជនដៃដល់៕

adverise with khmeread

មតិយោបល់