adverise with khmeread 1

បើករថយន្ត​បុក​ប្រជា​ការពារ​ស្លាប់ម្នាក់​ ពេលឃាត់ខ្លួនបានទើបដឹងជានាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​

    សៀមរាប ៖ ប៉ូលិស​បាន​ឃាត់ខ្លួន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្វាយ​លើ ឈ្មោះ យ៉ាន់ ស៊ីវ​ត្តិ ស្រវឹងស្រា​បើកបររថយន្ត​ទំនើបម៉ាក​ឡិច​ស៊ី​ស បុក​ចំ​ពីក្រោយ​ម៉ូតូ​របស់​ប្រជា​ការពារ​ម្នាក់ ឈ្មោះ ចាន់ រស្មី បើកបរ​ក្នុងទិសដៅ​ស្របគ្នា​បណ្ដាល​ឱ្យស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ។​

    ប៉ូលិស​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ ម៉ោង​១០ និង​៤០​នាទី យប់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅលើ ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    រថយន្ត​បង្ក​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ. 7009 បើកបរ​ដោយ ឈ្មោះ ​យ៉ាន់ ស៊ីវ​ត្តិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួលគោក សង្កាត់​ទួលគោក ខណ្ឌ​ឬ​ស្សី​កែវ ក្រុង​ភ្នំ​ពេញ មានមុខរបរនាយ​សង្កាត់រដ្ឋបាលព្រៃឈើ ស្រុក​ស្វាយ​លើ​។ 

    ក្រោយ​បង្កហេតុ បាន​បើករថយន្ត រត់គេចខ្លួន ទៅ​ទិសខាងកើត ដល់​ផ្លូវ​ហាយ​វេ ក៏ត្រូវសមត្ថកិច្ចប៉ូលិស​ស្រុក​ប្រាសាទបាគង ដេញតាម​ចាប់ តែម្ដង​។ ក្រោយ​ឃាត់ខ្លួន ត្រូវបានកម្លាំង​នគរបាល នាំយកមកការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាបទាំងយប់​។​

    ចំណែក ជនរងគ្រោះ​មានឈ្មោះ ឈួ​ត ចាន់​រស្មី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ប្រជា​ការពារ ឃុំ​ក​ណ្ដែ​ក រស់នៅក្នុង​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បើកបរ​ម៉ូតូ​ម៉ាក WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1U.4092​។​

    ចំពោះ​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកមករក្សាទុក​នៅអធិការដ្ឋាន​ប៉ូលិស​ស្រុកប្រាសាទបាគង រៀបចំ​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់