adverise with khmeread Unnamed %289%29

អ្នកបញ្ជា​លក់​ថ្នាំញៀន​ជា​ទណ្ឌិត​កំពុង​ជាប់គុក​នៅ​ក្រចេះ​

    ស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ​៧៤៤ ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង សហការ​ជាមួយ​មន្ត្រីប៉ូលិស​ដាក់​ប៉ុស្តិ៍ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ លើផ្លូវ​ជាតិ​លេខ​៧៨ ឃាត់​រថយន្ត​កាមរី​ (​បា​ឡែ​ន​) មួយគ្រឿង រកឃើញ​ថ្នាំញៀន​១​កញ្ចប់។ ភ្លាមៗ​នោះ​កងកម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ក៏បាន​ឃាត់ខ្លួន​បានបីនាក់​នៅវេលា​ម៉ោង​១០ និង​៣០​នាទី យប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ បញ្ជូន​មកកាន់​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត។​

    អ្វីដែល​ជាការ​ស្មុ​គ្រ​ស្មាញ​ ត្រូវ​ចាត់​ការបន្ត​គឺ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​កំពុង​បន្ត​នីតិវិធី​ចុះ​ស្រាវជ្រាវ​បន្ត​ពាក់ព័ន្ធ​ករណី​បញ្ជាទិញ​គ្រឿងញៀន​ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ។​
    លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ បាន​បញ្ជាក់ថា​ជនសង្ស័យ​បីនាក់​មានទី១.ឈ្មោះ ឡុង វិឆ័យ ភេទប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​ជាង​ធ្វើ​ផ្ទះ​រស់នៅ​ភូមិ​រកា​កណ្តាល​ក្រុង​ខេត្តក្រចេះ, ទី២ឈ្មោះ ​ចិន​ សុខ​ឃី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាង​ធ្វើ​ផ្ទះ​ រស់នៅ​ភូមិ​រកា​កណ្តាល ក្រុង​ខេត្តក្រចេះ និងទី៣.ឈ្មោះ វ៉ន រដ្ឋា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​មុខរបរ​ជាង​ធ្វើ​ផ្ទះ​ រស់នៅ​ភូមិ​ព្រះ​គន្លង​ឃុំ​បុសលាវ ​ស្រុក​សំបូរ​ ខេត្តក្រចេះ។​

    លោក​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​បន្តថា​ វត្ថុតាងដកហូត​បាន​មាន​ថ្នាំញៀន​មួយកញ្ចប់ គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ព​ណ៌សថ្លា ICE​ ទម្ងន់​១,០៥​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង លុយ​៣០០​ដុល្លារ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន។ ក្នុងនោះ​ក៏បាន​ដកហូត​រថយន្ត មួយគ្រឿង​ម៉ាក​តូ​យូ​តា​កាមរី​បា​ឡែ​ន ​ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2S5157។​

    ជនសង្ស័យ​ឈ្មោះ​ ឡុង វិឆ័យ ក្រោយពី​សាកសួរ​បាន​សារភាពថា​ថ្នាំញៀន ១​កញ្ចប់ ដែល​ដកហូត បាន​នេះ​ខ្លួន​ទទួលបញ្ជា ពី​ឈ្មោះ ​សំ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ខេត្តក្រចេះ​តាម​លេខ​ទូរស័ព្ទ។ ហើយ​ឈ្មោះ​សំ​ គឺជា​អ្នកបញ្ជា​ឱ្យ​អ្នកផ្សេង យក​ថ្នាំញៀន​មកឱ្យ​ខ្លួន។

    ក្រោយពី​មាន​ចម្លើយសារភាព ពី​ការទិញ​លក់​ថ្នាំញៀន ហើយ​មាន​ជាប់​ពាក់ព័ន្ធ​ដល់​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ខេត្តក្រចេះ​នោះ ​អង្គភាព​កងរាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​សុំ​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត ដើម្បី​ពន្លាត​ដែនដី​តាម​ស្រាវជ្រាវ​ដល់​ខេត្តក្រចេះ៕
 

adverise with khmeread

មតិយោបល់