adverise with khmeread Unnamed

ត្រួ​​ត​ពិនិត្យ​ហាង​ម៉ាស្សា​១១​កន្លែង​ឃាត់​នារីៗ​២២​នាក់​នៅ​សៀមរាប

    សៀមរាប ៖ ស្ត្រី​ម៉ាស្សា​២២​នាក់ ត្រូវបានកម្លាំង​ប៉ូលិស​ខេត្តសៀមរាប ប្រមូលយកទៅធ្វើការសាកសួរ និង​បាន​ដោះលែងទៅវិញ​១០​នាក់ដោយមាន​ឯកសារគ្រប់គ្រាន់​។​

    ប្រតិបត្តិការ ត្រួតពិនិត្យតាម​កន្លែងការងារជា​នារី​ម៉ាស្សា នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាបលើ​ចំនួន​១១ទីតាំង នៅវេលា​ម៉ោង​៩​យប់​ ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦​។ 

    ប៉ូលិស​បាន​ឱ្យ​ដឹងថា ស្ត្រី​ទាំង​២២​នាក់​ (ខ្មែរ​០២​នាក់​)​បាន​នាំមក ធ្វើការ​សាកសួរ នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត សៀមរាប ចំនួន​១២​នាក់ពាក់ព័ន្ធ​និង​ករណី ដូចខាងក្រោម​៖ ១-​ស្នាក់នៅ​ខុសច្បាប់ ចំនួន​ម្នាក់​, ២-​ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ម្នាក់ ​និង ៣-​ជួញដូរ​ផ្លូវភេទ ចំនួន​១០​នាក់​។ 

    បច្ចុប្បន្ន​ស្ត្រី ទាំង​១២​នាក់​ស្ថិត នៅក្រោម​ការសាកសួរ របស់​កម្លាំង​ប៉ូលិស​ជំនាញ​នៅឡើយ៕​

adverise with khmeread

មតិយោបល់