adverise with khmeread 1

Abou Diaby ថ្លែងសារកើតទុក្ខអំពី "មនុស្សដែលថាគាត់កើតចេញពីកញ្ចក់"

    ​Abou Diaby បាន​ទទួលស្គាល់ថា​ពិតជា​មានការ​សោកស្តាយ​ជាទីបំផុត​សម្រាប់​គាត់​ដែល​បានឮ​ពី​មនុស្ស​មួយចំនួន​នាំគ្នា​សើច​បញ្ចើចបញ្ចើ​អំពី​បញ្ហា​របួស​ដ៏​ស្មុ័​គ្រ​ស្មាញ​របស់គាត់​។​

​    ​អតីត​ខ្សែបម្រើ​កាំភ្លើង​ធំ Arsenal បាន​ទទួលរង​បញ្ហា​របួស​ញាំញី​ចំនួន ៤២​លើក​ផ្សេងគ្នាៗ​ក្នុង​រយៈពេល​ដែល​គាត់​បាន​ចំណាយពេល​ចំនួន​ប្រាំបួន​រដូវ​កាល​នៅលើ​ទឹកដី​ទីក្រុង​ភាគ​ខាងជើង និង​បាន​អវត្តមាន​សម្រាប់​ការប្រកួត​ជាច្រើន​នា​អំឡុង​អាជីព​របស់គាត់​ក្នុងប្រទេស​អង់គ្លេស​។​

​    ​គាត់​បាន​ចាក​ចេញពី​ក្លឹប​នៅលើ​កិច្ចព្រមព្រៀង​មិនមាន​តម្លៃ​ខ្លួន​កាលពី​ទីផ្សារ​រដូវក្តៅ​មុន​ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​ក្នុងប្រទេស​បារាំង Ligue 1 គឺ​ក្រុម Marseille ដែល​គាត់​បានបង្ហាញ​ខ្លួន​ចំនួន ១៤​លើក និង​អាច​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ផងដែរ​។​

​    ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ដែល​គេ​ទទួលស្គាល់ថា​មាន​ទេ​ព្យ​កោសល្យ​ខ្ពស់​នៅលើ​ទីលាន ប៉ុន្តែ​ជាធម្មតា​គាត់​មិន​ដែលមាន​កាយសម្បទា​រឹងមាំ​ម្តងណា​ឡើយ ពេលដែល​គាត់​ត្រូវបាន​ផ្តល់​ឱ​កាល​ឱ្យ​រត់​ចូល​ទីលាន​សម្រាប់​ការប្រកួត​របស់ Arsenal ទាំងនោះ​ហើយ​ដែល​បានធ្វើឱ្យ​គាត់​បាន​ក្លាយទៅជា​មុខសញ្ញា​ខ្ពស់​ដែល​ទទួលរង​ការ​សើចចំអក​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រុម​អ្នកគាំទ្រ​។​

​    ​Diaby បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Daily ថា "​ពួកគេ​និយាយថា​ខ្ញុំ​គឺជា "'L’Homme de Verre" (​មនុស្ស​កញ្ចក់​)​។ វា​មានន័យថា​ខ្ញុំ​បានកើត​ឡើង​ពី​កញ្ចក់​។


​    ​​    ​គាត់​បាន​បន្តទៀតថា "​វា​អាចជា​រឿង​ដ៏​ឈឺចាប់​បំផុត នៅលើ​កម្រិត​ផ្លូវចិត្ត​មួយ​។ ពួកគេ​មិនដឹង​ពីអ្វី​ដែល​ខ្ញុំ​បានផ្តល់​ជា​រៀងរាល់ថ្ងៃ​នៃ​ជីវិត​របស់ខ្ញុំ​ដើម្បី​ព្យាយាម និង​ងើប​ពីរ​បួស​វិញ​យ៉ាងម៉េច​នោះឡើយ​។ ប៉ុន្តែ ហ្អេ​!​រ តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​? នេះ​គឺជា​ដំណើរ​ជីវិត​របស់ខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់