adverise with khmeread 1

Neymar មិត្តរួមក្រុមជម្រើសជាតិបបួលគ្នារាំចង្វាក់ Running Man

    ​Neymar និង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​របស់គាត់​បាន​ជ្រើស​យក​ចង្វាក់ The Running Man Challenge មក​រាំលេង​កម្សាន្ត មុន​ការប្រកួត​ដ៏​សំខាន់​របស់​ពួកគេ​ជាមួយ​កូ​ឡុំ​ប៊ី​នាពេល​ខាងមុខនេះ​។​

​    ​តារាបាល់ទាត់​ប្រចាំ​ក្រុម​អ្នកមាន​បុណ្យ និង​អតីត​មិត្ត​រួម​ក្រុម​ចាស់​របស់គាត់ Dani Alves រួម​ជាមួយនឹង​ខ្សែការពារ Marcelo របស់​អធិរាជ​ស Real Madrid ហើយ​និង Paulinho និង Marquinhos បាននាំគ្នា​រាំលេង​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ចូលទៅ​កាន់​បណ្តាញ​សង្គម​របស់ Neymar ។​

​    ​Running Man Challenge គឺពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​បម្រែបម្រួល​នៃ​ចង្វាក់រាំ​ក្បាច់រ​ត់របស់​បុរស ហើយ​វា​បាន​ក្លាយទៅជា​ការពេញនិយម​ដោយ​តារា​បាល់បោះ Jaylen Brantley និង Jared Nickens របស់​ក្រុម University of Maryland ៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់