adverise with khmeread Stephen shuqi main

ស៊ូ​ឈិ​ប្រកាស​រៀបការ​ជាមួយ​មិត្ត​ប្រុស ដែល​ទាក់ទង​គ្នា​ស្ងាត់ៗ​អស់ ២០ ឆ្នាំ​

    ​តារា​សម្ដែង​តៃវ៉ាន់​នាង​ស៊ូ​ឈិ (Shu Qi) ទីបំផុត​ប្រកាស​មង្គលការ​របស់​នា​ង​ជាមួយនឹង​តារា​សម្ដែង​ហុងកុង​លោក Stphen Fung ។​

​    ​បើទោះជា​អ្នក​ទាំងពីរ​មាន​ពាក្យ​ចចាមអារ៉ាម​ណាត់គ្នា​អស់​រយៈពេល ២០ ឆ្នាំ  ពួកគេ​មិនដែល​ចេញមក​បញ្ជាក់​ជា​សារ​ធារ​ណៈ​ម្ដងណា​ឡើយ​។​

​    ​លោក Fung វ័យ ៤២ ឆ្នាំ បាន​ទិញ​ឆ្មា​មួយ​ក្បាល​ឱ្យ Shu Qi វ័យ ៤០ ឆ្នាំ ក្នុង​ឆ្នាំ ២០១៣ ប៉ុន្ដែ​អ្នក​ទាំងពីរ​ហាក់បីដូច​ជា​ស្ងៀមស្ងាត់​អំពី​ស្នេហា​របស់​ពួកគេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Vogue Taiwan ។​

​    ​គូស្នេហ៍​មួយគូ​នេះ​លាតត្រដាង​នៅ​វេ​ប​សាយ Sina News ថា មង្គលការ​គឺធ្វើឡើង​តូចតាច​ទេ​។ ពួកគេ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពួកគេ​ជួបគ្នា ២០ ឆ្នាំ​មកហើយ ប៉ុន្ដែ​ទើបតែ​ទាក់ទង​គ្នា​ផ្លូវការ ៤ ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។​

​    ​លោក Fung ក៏បាន​បន្ថែម​យ៉ាង​លឿន​ថា នាង Shu Qi មិនមាន​ផ្ទៃពោះ​ដូច​ពាក្យ​ចចាមអារ៉ាម​ដូច​ការលើកឡើង​ក្នុង​បណ្ដាញ​ព័ត៌មាន​នោះឡើយ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់