adverise with khmeread 1

​បុរស​រុស្ស៊ី​ម្នាក់​ត្រូវ​ប៉ូលិស​ហៅ​មក​ផាក​លុយ ព្រោះ​ស្រមោល​ឡាន​របស់គាត់​រំលោភ​ទ្រូងផ្លូវ​របស់គេ​

​    ​អ្នកបើកបរ​សញ្ជាតិ​រុស្ស៊ី​ម្នាក់​បាន​រង​ការផាកពិន័យ​ដោយសារ​ស្រមោល​រថយន្ត​របស់គាត់​។ គាត់​ត្រូវបាន​ផាកពិន័យ​ដោយ​ស្រមោល​ឡាន​របស់គាត់​បាន​ឆ្លង​ចូល​គំនូស​ទ្រូងផ្លូវ​ខ្ខាង​ទៀត​នៅ​ផ្លូវ Moscow Ring Road កាលពី​ថ្ងៃទី ២៥ ខែសីហា​។​

​    ​ទោះយ៉ាងណា រូបភាព​ដែល​ចាប់បាន​ដោយ​កាមេរ៉ា​ចរាចរណ៍​បាន​បង្ហាញថា ស្រមោល​ឡាន​របស់គាត់​ទេ​ដែល​ឆ្លង​ខ្សែ​គំនូស​។​

​    ​គាត់​បាន​សរសេរ​នៅលើ​វេ​ប​សាយ drive2.ru ថា "​កាមេរ៉ា​ចង់ឱ្យ​ពួកយើង​បង់លុយ​ផាកពិន័យ បើទោះបីជា​ស្រមោល​ឡាន​រំលោភច្បាប់​ចរាចរណ៍​ក៏ដោយ​"​។​

​    ​បុរស​មិនបាន​បញ្ចេញ​ឈ្មោះ​ខាងលើ​ក៏បាន​ចេញផ្សាយ​រូបភាព​រំលោភបំពានរ​បស់​គាត់​ដែល​ថត​ដោយ​កា​មេ​រ៉េ​ផងដែរ​។​

​    ​គាត់​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលិស​ចរាចរណ៍ ហើយ​ពួកគេ​បាន​សន្យាថា​នឹង​លុបចោល​ការផាកពិន័យ​នេះ ដោយ​ពន្យល់ថា វា​ជា​បញ្ហា​បច្ចេកទេស​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់