adverise with khmeread Ss composite image 2016.7.25 19.3 large trans  qvzuuqpflyliwib6ntmjwfsvwez ven7c6bhu2jjnt8

លោក Sam Allardyce គិតថា Rooney លេងល្អ ប៉ុន្តែអ្នកគាំទ្រមិនយល់ស្រប

          គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Sam Allardyce បាន​អបអរការ​បង្ហាញ​សមត្ថភាព​របស់​​ប្រធាន​ក្រុម Wayne Rooney បន្ទាប់ពី​ក្រុម​អង់គ្លេស​យក​ឈ្នះ​ក្រុម​ស្លូវ៉ាគី​១-០។

          មានការប៉ាន់​ប្រមាណ​ច្រើន​ជុំវិញ​តំណែង​របស់ Rooney ដោយ​មើល​ឃើញខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Man Utd ​រូបនេះ​ចូល​កាន់តែ​ជ្រៅ ខណៈ​ពេ​ល​ការ​ប្រ កួត​កាន់តែ​តឹងតែង។ អ្នកគាំទ្រ​ជា​ច្រើន​មិនសប្បាយចិត្ត​ជាមួយនឹង​តំណែង​និង​ការ​បង្ហាញ​សមត្ថភាព​​របស់ Rooney ទេប៉ុន្តែ​លោក Sam ទំនង​ជា​យល់​ឃើញ​ផ្ទុយ​ពី​ពួកគេ។

          នៅ​ពេល​សួរ​ថា តើ​ Rooney ស័ក្តិ​សម​និងតំណែង​ណាមួយក្នុងក្រុម​លោក Sam បាន​និយាយថា “គាត់​ចង់លេងកន្លែងណា​ក៏បានដែរពីព្រោះ​គាត់លេងបាន​ល្អណាស់”។ លោកបន្តថា “​ពេល​ខ្លះ​ គាត់​លេង​ចូលជ្រៅ ប៉ុន្តែ​ខ្ញុំ​មិនអាច​ឃាត់​គាត់ទេប្រសិនបើ​គាត់គិតថា នោះគឺជា​តំណែងស័ក្តិសមដែល​គាត់អាច​លេង​បាន​ គាត់គ្រប់គ្រង​ការ​ប្រកួត​និង​គ្រប់គ្រងតំបន់​បម្រើ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់