adverise with khmeread F4 0

សមាជិក F4 ចូលរួម​ពិធីមង្គលការ​របស់​ស៊ី​មិន​នៅ​កោះ​បាលី សឹង​មិន​គួរឱ្យ​ជឿ​

    ​កាលពី​ថ្ងៃ​សៅរ៍ សមាជិក​ក្រុម F4 លោក Ken Chu (​ស៊ី​មិន​) បាន​រៀប​មង្គលការ​នៅ​កោះ​បាលី​។​

​    ​នៅ​មង្គលការ​របស់លោក Chu ជាមួយនឹង​តារា​សម្ដែង​ស្រី​ចិន Han Wenwen វ័យ ៣៤ ឆ្នាំ លោក Jerry Yen (​តោ​មីង​សឺ​) បាន​បង្ហាញខ្លួន​នាទីចុងក្រោយ​។​

​    ​គាត់​បង្ហាញខ្លួន​នៅ​ពិធី​រៀប​ការដែល​ធ្វើឡើង​នៅ​ព្រះវិហារ​មួយ ដោយ​កាន់តែ​ដៃ​លោក Van Ness Wu (​មិញ​ជូ​) ។ ប៉ុន្ដែ​នៅ​ពិធីមង្គលការ​នោះ​មានតែ F3 មិនមាន F4 ទេ ដោយ​អវត្តមាន​លោក Vic Chou (​គួ​ចា​ឡឺ​យ​) និង​ប្រពន្ធ​របស់គាត់ Reen Yu ។​

​    ​យ៉ាងណាមិញ​លោក Yen បាន​និយាយថា "​មិន​ថា F1, F2, F3 ទេ នេះ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ តួលេខ​ទាំងនេះ​មិនបាន​បញ្ជាក់​ពី​មិត្តភាព​ឡើយ​។ ពិតណាស់​ពួកយើង​មិនមាន​បញ្ហា​អ្វី​ទាំងអស់​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់