adverise with khmeread Unnamed

ឆក់​ត្រី​ខុស​បច្ចេកទេស បណ្តាលឱ្យ​យុវជនម្នាក់ ស្លាប់​ភ្លាមៗ​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ត្រី​ខុស​បច្ចេកទេស​ឆក់​ខ្លួនឯង​ស្លាប់​ កាលពី​ថ្ងៃទី​០៤ ​កញ្ញា​ ២០១៦ ​វេលា​ម៉ោង​១០ ​និង​១៥​នាទី​យប់​នៅ​ចំណុច​បឹង​តា​នុ​ល​ក្រោយ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​ លុះ​ព្រឹក​ថ្ងៃទី​៥​ កញ្ញា​នេះ​ ទើប​ប៉ូលិស​ទទួលបាន​ព័ត៌មាន​ហើយ​បាន​ចុះទៅពិនិត្យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ ​អុន ប៊ុនធឿន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​ វត្ថុតាង៖ ១.​ដុំ​ឆក់​០១​គ្រឿង ​និង​២.​ដង​ឆក់​០២​ដើម។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទៅ​ឆក់ ត្រី​ជាមួយ​ឈ្មោះ​ អុន​ តូច ​(​បងប្រុស​ប​ង្កើត​), ​ឈ្មោះ​ ​អឿន អុល ភេទ​ប្រុស, ​ឈ្មោះ​ មឿ​ន ម៉េ​ន ភេទ​ប្រុស, ឈ្មោះ​ អាន ម៉ូ​វ ភេទ​ប្រុស, ឈ្មោះ ​អាត សល់ ភេទ​ប្រុស និង​ឈ្មោះ ​អូន​​ សំអុល​ ភេទ​ប្រុស​។ ​ពេលទៅដល់​គោលដៅ​ជនរងគ្រោះ​ និង​បង​ឈ្មោះ​ អុន តូច គេ​ឱ្យ​នៅចាំ​ទូក ចំណែក​អ្នក​ផ្សេងទៀត​ចេញ​ដើ​រ​ឆក់​ត្រី​។​

    លុះដល់​ម៉ោង​១០ ​និង​១៥​នាទី​យប់​ជនរងគ្រោះ​ក៏បាន​យក​ប្រដាប់​ឆក់​ត្រី​ពី​ក្នុង​ទូក​មក​ដើ​រ ឆក់​ត្រី​ដោយ​ខ្លួនឯង​ក្នុងពេល​កំពុង​ដើ​រ​ឆក់​ត្រី​នោះ​ស្រាប់តែ ឆក់​ខ្លួនឯង​ដួល​ក្នុង​ទឹក​ស្លាប់​តែម្ដង​។ បន្ទាប់មក​បង​ឈ្មោះ អុន តូច បានមក​លើ​ក​ជនរងគ្រោះ​ព្រមទាំង​ស្រែកហៅ​គ្នីគ្នា​ឱ្យជួយ​លើ​ក​សព​ជនរងគ្រោះ​ដាក់​លើទូក​យកមក​ផ្ទះ​តែម្ដង​។​

    នៅ​ថ្ងៃទី​០៥​ កញ្ញា ​២០១៦ វេលាម៉ោង​៧ ​និង​១០​នាទី​ ប៉ូលិសប៉ុស្តិ៍ បានទទួល​ពត៌មាន​ពី​មេភូមិ អន្លង់​ស្លែង​ បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ​បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​ឃើញ​មាន​ស្លាកស្នាម​ជាំខ្មៅ​រង្វះ​មេដៃ​ឆ្វេង​។ ក្រៅពីនោះ​ពុំមាន​ឃើញ​អ្វី​ទៀត​ទេ​។​ សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់