adverise with khmeread Car2

បុរស​ម្នាក់​ភ្ញាក់ផ្អើល​ដែល​ឃើញ​ក្មេងប្រុស​ម្នាក់​អង្គុយ​នៅ​កៅអី​ក្រោយ​យ៉ាង​ចម្លែក មួយសន្ទុះ​ក្រោយមក​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​

    ​រៀងរាល់ថ្ងៃ​ក្នុងប្រទេស​អាមេរិក មនុស្ស​ច្រើនជាង ៨ នាក់​ត្រូវបាន​សម្លាប់ និង​ច្រើនជាង ១.១៦១ នាក់​រងរបួស​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តាម​សេចក្តីរាយការណ៍​គឺ​បណ្តាលមកពី​អ្នកបើកបរ​ត្រូវ​រង​ការរំខាន ពី​ទូរស័ព្ទ​ជាដើម​។ 

​    ​វីដេអូ​ខាងក្រោម​នេះ​គឺជា​វីដេអូ​អប់រំ​មាន​ចំណងជើង​ថា "​ឧបទ្ទវហេតុ​មើលមិនឃើញ​" រៀបរៀង​ដោយ​ក្រុមហ៊ុន AT&T បង្ហាញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​    ​នៅក្នុង​វីដេអូ នៅពេល​ក្មេងប្រុស​ម្នាក់​មាន​វត្តមាន​ក្នុង​រថយន្ត បុរស​ម្នាក់​កំពុង​បើកបរ​ហាក់បីដូច​ជា​ដាក់​ទូរស័ព្ទ​របស់ខ្លួន​ចុះ និង​មើលផ្លូវ​ដោយ​ប្រុងប្រយ័ត្ន​។​

​    ​សាច់រឿង​រៀបរាប់​យ៉ាង​ដូច្នេះ​៖ មាន​បុរស​ម្នា​ក់បាន​ជូន​កូន​និង​មិត្ត​ភ័ក្តិ​នាង​ទៅ​អាង​ហែល​ទឹក​ក្នុង​តំបន់​មួយ​។ ហើយ​គាត់​បាន​ចេញពី​កន្លែង​ដែល​ជូន​កូនស្រី​របស់គាត់​នោះ និង​ធ្វើដំណើរ​តាមផ្លូវ ខណៈដែល​ប្រពន្ធ​របស់គាត់​ជ្រួលច្របល់​តេ​មករក​គាត់​រហូត​។ ទីបំផុត​គាត់​បាន​ឈប់​រថយន្ត​និយាយ​ទូរស័ព្ទ ហើយ​នាង​ប្រាប់​គាត់​ថា​ឆ្កែ​ពួកគេ​បាន​បាត់​ហើយ​។​

​    ​នៅពេលដែល​គាត់​មើល​ខាងក្រោយ​រថយន្ត ស្រាប់តែ​បុរស​ម្នាក់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ឃើញ​ក្មេងប្រុស​មិន​ស្គាល់គ្នា​ម្នាក់​អង្គុយ​ពីក្រោយ​គាត់​។ ពេល​បុរស​នោះ​សួរ​ទៅ​ក្មេងប្រុស​នោះ​គឺជា​មិត្ត​ភ័ក្តិ​របស់​កូនស្រី​គាត់ ហើយ​គាត់​បាន​បើករថយន្ត​ជូន​ក្មេង​នោះ​ទៅផ្ទះ​។ ពិតណាស់ ប្រពន្ធ​របស់គាត់​បាន​តេ​មករ​ហូត ក្មេងប្រុស​បាន​សុំឱ្យ​លើក​ទូរស័ព្ទ​នោះ ប្រសិនបើ​គាត់​ចង់ ប៉ុន្ដែ​គាត់​បដិសេធ​។ ហើយ​ឆ្លើយថា គាត់​នឹងមិន​លើក​ទូរស័ព្ទ​ពេល​បើកបរ​ទេ​។​

​    ​ប៉ុន្ដែ​រឿង​ចម្លែក​បានកើត​ឡើង​។ ក្មេងប្រុស​នោះ​និយាយថា "​មិន​អី​ទេអ៊ីចឹង​! ខ្ញុំ​មិន​នៅទីនេះ​ទេ​"​។ បុរស​ម្នាក់​នោះ​ស្ដាប់ឮ​ដូច្នេះ​ក៏​ងាកក្រោយ ស្រាប់តែ​ក្មេងប្រុស​នោះ​បាត់​ខ្លួន​ឈឹង​។ គាត់​គិតថា គាត់​គ្រាន់តែ​ស្រមៃ ប៉ុន្ដែ​រឿង​កើតឡើង​បន្ទាប់​សឹង​មិន​គួរឱ្យ​ជឿ​។ បន្ទាប់ពី​ក្មេង​នោះ​បាត់​ខ្លួន បុរស​នោះបាន​លើក​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​។ គាត់​បាន​បុក​ក្មេង​ដែល​គាត់​បាន​ជួប​ក្នុង​រថយន្ត​នោះ​។​

​    ​វីដេអូ​អប់រំ​នេះ ចង់បង្ហាញ​ថា​អ្នក​មិនមែន​មានតែ​ម្នាក់ឯង​នៅលើ​ផ្លូវ​ទេ​។ ពេល​បើកបរ​ដាច់ខាត​ត្រូវ ឈប់​មួយកន្លែង​សិន​សឹម​តប​សារ ឬ​និយាយ​ទូរស័ព្ទ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់