adverise with khmeread 1 copy

ក្រុមកញ្រ្ជោង Leicester តាមទិញខ្សែបម្រើរបស់ក្រុម AC Milan កីឡាករ Nigel de Jong

លោកគ្រូ​បង្វឹក Claudio Ranieri បានដាក់​តម្លៃ​ពីរលាន​ផោន​សម្រាប់​កីឡាករ Nigel de Jong និង​បន្ថែម​មួយ​លាន​ផោន ប្រសិនបើ​ក្រុម Leicester បាន​ឡើងទៅ​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុម Leicester គិត​អំពី​ការបញ្ចប់​នៅ​លំដាប់​កំពូល​ទាំង​បួន ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​មាន​ថវិការ​សម្រាប់​យុទ្ធនាការ​បាល់ទាត់​អឺរ៉ុប​ដែល​មិនបាន​រំពឹងទុក​នេះហើយ​។​

​អតីត​កីឡាករ​ក្រុម Man City រូបនេះ ត្រូវបាន​ឃើញថា ជា​កីឡាករ​ល្អ​បំផុត​សម្រាប់​ការ​ទាត់​ធាក់​ដ៏​មានបទពិសោធន៍ ហើយ​អាច​លេង​នៅ​លី​ក​លំដាប់​កំពូល​ផងដែរ​។ ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់ De Jong បាន​បើកចំហ​សម្រាប់​ការវិល​ត្រឡប់មក​ក្របខ័ណ្ឌ Premier League វិញ ស្របពេល​ក្រុម​កញ្ជ្រោង​កំពុង​ជំរុញ​ក្រុម​បន្ថែមទៀត​៕

adverise with khmeread
ប្រភព៖ មៀរឺរ

មតិយោបល់